COVID-19
ជាតិ
COVID-19៖ កម្ពុជា​រកឃើញ​១២​ករណី​ទៀតហើយ​
17, Mar 2020 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នា​ថ្ងៃទី​១៧ ខែមីនា នេះ បានប្រកាស​រកឃើញ​១២​ករណី​ដែល​ឆ្លង COVID-19 នៅ​កម្ពុជា​។ ក្នុងចំណោមនោះ ១១ករណីជាបុរសខ្មែរឥស្លាម ដែលមកពីបុណ្យសាសនានៅម៉ាឡេស៊ី និងមួយទៀត មក​ពីប្រទេសថៃ។



ករណីទាំង១២ថ្មី រួមមាន៖
-២ករណីនៅបន្ទាយមានជ័យ ដែលម្នាក់ជាខ្មែរឥស្លាម នៅសេរីសោភ័ណ និងម្នាក់ជាជន​ជាតិខ្មែរ​ដែលមកពីថៃ និងនៅសេរីសោភ័ណដូចគ្នា។ បច្ចុប្បន្នព្យាបាលនៅពេទ្យបន្ទាយមានជ័យ។

-២ករណីនៅភ្នំពេញ ដោយម្នាក់អាយុ៦៣ឆ្នាំ និងម្នាក់អាយុ៦៤ឆ្នាំ នៅព្រែកប្រា។ ព្យបាលនៅពេទ្យខ្មែរសូវៀត។

-២ករណីនៅកំពង់ឆ្នាំង ដោយម្នាក់​អាយុ​៧៥ឆ្នាំ និង​ម្នាក់អាយុ២៨ឆ្នាំ ដែលសម្រាកព្យាបាលនៅ​មន្ទីរពេទ្យខេត្ត។

-៤ករណីនៅ​បាត់ដំបង ដែលមានអាយុពី​៣៨ឆ្នាំ ដល់​៤៥ឆ្នាំ សម្រាកនៅពេទ្យខេត្ត។

-១ករណីនៅកំពត អាយុ​៣០ ជាអ្នក​បក​ប្រែឲ្យម៉ាឡេស៊ី ដែល​ធ្វើ​ការនៅ​កែប។ បច្ចុប្បន្ន​នៅពេទ្យខេត្តកែប។

-១ករណីនៅ​ត្បូងឃ្មុំ អាយុ​៦១​ឆ្នាំ ព្យាបាលនៅមន្ទីរពេទ្យខេត្តនៅ​ពញាក្រែក។

បុរសខ្មែរឥស្លាមទាំង១១នាក់ស្ថិតក្នុងចំណោមអ្នកចូលរួមពិធីសាសនានៅម៉ាឡេស៊ី សរុប​៧៩នាក់ ពោលពីបន្ថែមលើ២ករណីទៀតនៅព្រះវិហារ។

១២​ករណី​កន្លងមករួមមាន​៖
​ថ្ងៃទី​២៧ ខែមករា​៖
- ទេសចរ​ជនជាតិ​ចិន​អាយុ​៦០​ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើដំណើរ​ពី​ក្រុង​វូ​ហាន ហើយ​បានជា​សះស្បើយ និង​ចេញពី​ពេទ្យ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​។​

​ថ្ងៃទី​៧ ខែមីនា​៖
-​បុរស​ជនជាតិខ្មែរ អាយុ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប ដែល​ឆ្លង​ពី​អ្នកជំងឺ​ជនជាតិ​ជប៉ុន​។ បច្ចុប្បន្ន​គាត់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ថ្ងៃទី​១០ ខែមីនា​៖
-​ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ​៦៥​ឆ្នាំ ដែលជា​អ្នកដំណើរ​លើ​នាវា Viking Cruise Journey ពី​ហូជីមិញ ហើយ​សំចត​នៅ​ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ថ្ងៃទី​១២ ខែមីនា​៖
-​ប្តី​ប្រពន្ធ​អង់គ្លេស ដែលជា​អ្នកដំណើរ​លើ​នាវា Viking Cruise Journey ពី​ហូជីមិញ ហើយ​សំចត​នៅ​ខេត្តកំពង់ចាម​។ ប្តី​អាយុ​៧៣​ឆ្នាំ ប្រពន្ធ​អាយុ​៦៩​ឆ្នាំ​។ បច្ចុប្បន្ន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ថ្ងៃទី​១៣ ខែមីនា​៖
-​បុរស​ជនជាតិ​កាណាដា ដែលជា​គ្រូបង្រៀន​នៅ​សាលា​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។ បច្ចុប្បន្ន​សម្រាក​ព្យាបាល​នៅ​ដាច់ដោយឡែក​ក្នុងផ្ទះ​របស់ខ្លួន​។
-​បុរស​ជនជាតិ​បែលហ្ស៊ិក ដែល​បម្រើ​នៅ​អង្គការ​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ​។ គាត់​ទើប​មកពី​អឺរ៉ុប ដោយ​បច្ចុប្បន្ន​ព្យាបាល​ដាច់ដោយឡែក​នៅ​ពេទ្យរុស្ស៊ី​។​

​ថ្ងៃទី​១៥ ខែមីនា​៖
-​បុរស​ជនជាតិ​បារាំង​អាយុ​៣៥​ឆ្នាំ​នៅ​ភ្នំពេញ ដែល​ធ្វើដំណើរ​ពី​បារាំង ហើយ​បានធ្វើ​តេស្ត​នៅ​សិង្ហ​បុរី​។ គាត់​មកដល់​ភ្នំពេញ មុន​ការបញ្ជាក់​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​។​
-​ទារក​អាយុ​៤​ខែ ដែលជា​កូន​បុរស​ជនជាតិ​បារាំង​អាយុ​៣៥​ឆ្នាំ​។ បច្ចុប្បន្ន ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​។​
-​បុរស​ជនជាតិខ្មែ​រដែ​ល​ទើប​វិលត្រឡប់​ពី​ប្រទេស​បារាំង​។ បច្ចុប្បន្ន សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​។​
-២​ករណី​លើ​បុរស​ខ្មែរឥស្លាម​នៅ​ខេត្តព្រះវិហារ​។ ពួកគាត់​ស្ថិត​ក្នុងចំណោម​អ្នក​ទៅ​ចូលរួម​ពិធី​សាសនា​មួយ​នៅ​ជិត​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ុ៕​




© រក្សាសិទ្ធិដោយ thmeythmey.com