កីឡាជាតិ
ជាតិ
ព្រោះជំងឺមហារីកធ្ងន់ធ្ងរ ម្តាយលោក អេ ភូថង ត្រូវបានលើកលែងទោស
19, Mar 2020 , 5:30 pm        
រូបភាព
មន្រ្តីគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា និងមន្រ្តីពន្ធនាគារ​ ពិភាក្សាគ្នា ពីករណីអ្នកស្រី អ៊ុត អន ដែលមានជំងឺមហារីកធ្ងន់ធ្ងរ (រូបពី គណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា)
មន្រ្តីគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា និងមន្រ្តីពន្ធនាគារ​ ពិភាក្សាគ្នា ពីករណីអ្នកស្រី អ៊ុត អន ដែលមានជំងឺមហារីកធ្ងន់ធ្ងរ (រូបពី គណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា)
តាមការក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្រ្តី ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ប្រោសព្រះរាជទានលើកលែងទោសឲ្យអ្នកស្រី អ៊ុត អន ដែលជាម្តាយរបស់កំពូលកីឡាករប្រដាល់កម្ពុជា អេ ភូថង។



គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហោះលើទំព័រហ្វេសប៊ុកថា ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អ្នកស្រី អ៊ុត អន វ័យ៥៨ឆ្នាំ ដែលកំពុងមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ អ្នកស្រី ជាប់ឃុំនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ក្រោមបទចោទ «លក់មនុស្សសម្រាប់ឆ្លងដែន»។ អ្នកស្រី ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ៕

Tag:
 ម្តាយអេភូថង
© រក្សាសិទ្ធិដោយ thmeythmey.com