អត្ថបទពាណិជ្ជកម្ម
​ធនាគារ ABA និង​អតិថិជន​ខ្លួន រៃអង្គាស​បាន​ប្រាក់​ចំនួន 18,000​ដុល្លារ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-19
09, Apr 2020 , 2:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ជា​ធនាគារពាណិជ្ជ​ធំ​ទី​៣ និង​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា បានប្រគល់​មូលប្បទានប័ត្រ ដែលមាន​ទឹកប្រាក់​ចំនួន 18,000 ដុល្លារ ជូន​ក្រសួងសុខាភិបាល (MOH) សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​-១៩​។
 
​ចំនួន​ទឹកប្រាក់​នេះ បានមកពី​ការ​រៃអង្គាសប្រាក់​របស់​យុទ្ធនាការ Anti-COVID-19 ដែល​បាន​ដំណើរការ កាលពី​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០២០​។ ផែនការ​ដំបូង​នៃ​គម្រោង គ្រោង​រៃអង្គាសប្រាក់ 5,000​ដុល្លារ ដោយ​ធនាគារ​បង្គ្រប់​ពាក់កណ្ដាល​ទៀត ឲ្យ​បាន​ចំនួន 10,000​ដុល្លារ​។ ដោយសារតែ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​អតិថិជន ធនាគារ ABA ចំនួន​ទឹកប្រាក់​រៃអង្គាស​បាន លើសពី​ចំនួន​គោលដៅ​កំណត់ ក្នុ​រយៈពេល​ដ៏​ខ្លី ហើយ​បន្ទាប់ពី​អតិថិជន​របស់​ធនាគា​រ ABA រាប់រយ​នាក់ បាន​បរិច្ចាគ​បាន​ចំនួន 9,000​ដុល្លារ​។ ហើយ​ធនាគារ ABA នៅតែ​សម្រេច​បន្ថែម​ចំណែក​របស់ខ្លួន ស្មើនឹង​ចំនួន​ដែល​អតិថិជន​បាន​ចូលរួម ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់ 18,000 ដុល្លារ និង​យក​ប្រគល់ជូន​ក្រសួងសុខាភិបាល ដើម្បី​ចាត់ចែង​ផ្នែក​វេជ្ជសាស្ត្រ ក្នុង​គោលដៅ​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​។​
 
​ការប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩ នៅតែ​បន្ត ហើយ​អតិថិជន​របស់​ធនាគា​រ ABA នៅតែ​អាចធ្វើ​ការបរិច្ចាគ​បាន តាម​កម្មវិធី ABA Mobile ដើម្បី​ជួយ​ដល់​ក្រសួងសុខាភិបាល (MOH)៖
 
1.​ ​បើក ABA Mobile ហើយ​ចុច​លើ​ប៊ូ​តុង ទូទាត់​ប្រាក់​
2.​ ​ចូលទៅ​កាន់ សប្បុរសធម៌ & ការបរិច្ចាគ ហើយ​ចុច​លើ “ABA ANTI-COVID-19”
3.​ ​ជ្រើសរើស​គណនី​ដែល​អ្នក​ចង់​ធ្វើការ​បរិច្ចាគ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក និង​ចំនួន​ទឹកប្រាក់​
4.​ ​ចុច “​បង់​ឥឡូវ​” ហើយ​បញ្ជាក់​ជាមួយ​លេខ​កូដ PIN កម្មវិធី ABA Mobile របស់​អ្នក​
 
​ធនាគារ ABA នឹង​ប្រគល់​ប្រាក់​ដែល​ទទួលបាន​ជូន​ក្រសួងសុខាភិបាល ជា​រៀងរាល់ខែ​ដោយ​ជូនដំណឹង​លោកអ្នក អំពី​ចំនួន​ទឹកប្រាក់​ដែល​ទទួលបាន តាមរយៈ​ផេ​ក Facebook របស់​ធនាគារ ABA ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com