ពីនេះ ពីនោះ
«ម៉ាស់»និងអាល់កុល» ជាពាក្យកម្ចីពីអង់គ្លេស និងបារាំង
× «ម៉ាស់» ដែលជាពាក្យកម្ចីពីអង់គ្លេសសរសេរថា Mask ហើយក៏ជាពាក្យកម្ចីពីបារាំងដែលសរសេរថា Masque។ ចំណែក«អាល់កុល»ជាពាក្យកម្ចីពីអង់គ្លេស ដែលសរសេរថា Alcohol ហើយសរសេរជាភាសាបារាំងថា Alcool។
ពាក្យ«ម៉ាស់ និងអាល់កុល» ជាពាក្យដែលពលរដ្ឋខ្មែរនិយមប្រើ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។ ម៉ាស់ និងអាល់កុល គឺជាសម្ភារសំខាន់សម្រាប់ការពារ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ តែយ៉ាងណា ពាក្យទាំងពីរនេះ មិនទាន់មានការបញ្ជាក់ឯកភាពប្រើប្រាស់ជាផ្លូវការ ពីអ្នកជំនាញផ្នែកអក្សរសាស្ត្រថានៅឡើយ។
ដោយសារតែមិនទាន់មានការកំណត់ច្បាស់លាស់ ការប្រើប្រាស់ពាក្យទាំងពីរនេះ ក៏មិនមានឯកភាពគ្នាដែរ ពីសំណាក់អាជីវករ។ ខ្លះសរសេរថា«ម៉ាស់»ទៅ ខ្លះទៀតសរសេរថា«ម៉ាស» ខ្លះសរសេរជា«អាល់កុល»ខ្លះសរសេរជា«អាកុល»។ តែកន្លងមក ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម សរសេរថា «ម៉ាស់» និង«អាល់កុល» នៅក្នុងសេចក្តីអំពាវនាវ ទៅដល់អាជីវករកុំលក់ដំឡើងថ្លៃទំនិញទាំងពីរប្រភេទនេះ ដើម្បីឲ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com