COVID-19
ជាតិ
COVID-19: ជាសះស្បើយ​៧​នាក់​ទៀត ហើយ​គ្មាន​អ្នក​ឆ្លង​ថ្មី​
25, Apr 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមេសា​នេះ កម្ពុ​ជាមាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ចំនួន​៧​នាក់​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​តួលេខ​អ្នកជា​សះស្បើយ​សរុប​ឡើងដល់​១១៧​នាក់ ។ អ្នកជំងឺ​នៅសល់​៥​នាក់​ទៀត​ប៉ុណ្ណោះ​ដែល​បន្ត​ព្យាបាល និង​មិនមាន​ករណី​ឆ្លង​ថ្មី​ឡើយ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​។​


អ្នកជា​សះស្បើយ​ចំនួន​៧​នាក់​ថ្ងៃនេះ ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៦៦​ឆ្នាំ ដែល​មកពី​ប្រទេស​ម៉ាឡេស៊ី ដែល​បម្រើ​ការងារ​សាសនា​នៅ​កែប​, បុរស​ជនជាតិខ្មែរ អាយុ​៣៧​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុម​ទេសចរ​បារាំង នៅ​ខេត្តសៀមរាប​, ស្ត្រីជន​ជាតិខ្មែរ អាយុ​២០​ឆ្នាំ ជា​និស្សិត​ខ្មែរ​ដែល​បាន​វិលត្រឡប់​ពី​សិក្សា​នៅ​ប្រទេស​អង់គ្លេស ដែល​រស់នៅ​រាជធានី​ភ្នំពេញ​, ស្ត្រី​ជនជាតិ​វៀតណាម អាយុ​២៧​ឆ្នាំ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​, ស្ត្រី​ជនជាតិ​វៀតណាម អាយុ​២៤​ឆ្នាំ ជា​អ្នកទេសចរ ស្នាក់នៅ​បន្ទប់​ជួល​នៅ​ផ្លូវ​លេខ​៣០២  សង្កាត់​បឹង​កេងកង​១, ស្ត្រីជន​ជាតិចិន អាយុ​៣០​ឆ្នាំ ស្នាក់នៅ​Olympia ជា​អ្នកទេសចរ និង​ស្ត្រីជន​ជាតិចិន អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ផ្លូវ​លេខ​៣៥២ សង្កាត់​បឹង​កេងកង​១ រាជធានី​ភ្នំពេញ​។

អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ មាន​ជនជាតិខ្មែរ​ចំនួន ៤៨​នាក់​, បារាំង​៣៨​នាក់​, ម៉ាឡេស៊ី​១៣​នាក់​, អង់គ្លេស​៥​នាក់​,​អាមេរិក​២​នាក់​, កាណាដា​២​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់​,​ចិន​៣នាក់​,​បែ​ល​ហ្សិ​ក​១​នាក់​,​វៀតណាម​៣​នាក់​៕​​

© រក្សាសិទ្ធិដោយ thmeythmey.com