ជាតិ
ព្រឹក​ថ្ងៃទី​២ ឧសភា នគរបាល​រាជធានី​ភ្នំពេញ ឃាត់​បាន​ម៉ូតូ និង​រថយន្ត​ល្មើសច្បាប់​៨៤​គ្រឿង​
02, May 2020 , 3:33 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២ នៃ​ការ​រឹតបន្តឹង​ការ​អនុ​វ​ច្បាប់​ចរាចរណ៍​ផ្លូវគោក នគរបាល​ចរាចរណ៍ ឃាត់​បាន​ម៉ូតូ​ស្មើ​ល​៧៥​គ្រឿង និង​រថយន្ត​៩​គ្រឿង​។ សរុប​យានយន្ត​ដែល​ល្មើ​ល​មាន​ចំនួន​៨៤​គ្រឿង​។ តួលេខ​នេះ​ថយចុះ​ខ្លាំង បើ​នឹង​ព្រឹក​ថ្ងៃ​ដំបូង​នៃ​ការ​រឹង​បន្តឹង​ច្បាប់​ចរាចរណ៍ ដែលមាន​បទល្មើស​ដល់​ទៅ ៩៨០​គ្រឿង​។ នេះ​បើ​យោងតាម​ចុះផ្សាយ​របាយការណ៍ ដែល​ចុះផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

 
​តាម​ប្រភព​ដដែល ក្នុងចំណោម​ម៉ូតូ​ទាំង​៧៥​គ្រឿង មាន​ករណី​អត់​ពាក់មួក​ចំនួន​៤១​គ្រឿង ,​គ្មាន​បណ្ណ​បើកបរ​ចំនួន​៤​គ្រឿង​, គ្មាន​ស្លាក​លេខ​ចំនួន​៤​គ្រឿង​, និយាយ​ទូរស័ព្ទ​១​គ្រឿង​,​អត់​កញ្ចក់​ចំនួន​៦​គ្រឿង​, ឈប់​លើ​គំនូស និង​ភ្លើង​ចំនួន​៩​គ្រឿង​, ជិះ​បញ្ច្រាស់​ចំនួន​២​គ្រឿង​, ដឹក​លើស​ចំណុះ​ចំនួន​៣​គ្រឿង និង​កែច្នៃ​ចំនួន​៥​គ្រឿង​។ ចំណែក​រថយន្ត​ដែល​ល្មើស​ទាំង​៩​គ្រឿង មាន​ករណី​អត់​ពាក់​ខ្សែក្រវាត់​៣​គ្រឿង​, បើកបរ​ប្រើ​ទូរស័ព្ទ​១​គ្រឿង មិន​គោរព​សញ្ញា​ចរាចរណ៍​២​គ្រឿង និង​បើក​បញ្ច្រាស់​៣​គ្រឿង​។​
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១ នៃ​ការ​រឹតបន្តឹង​អនុវត្ត​ការ​ច្បាប់​ចរាចរណ៍  ដោយ​គិត​ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៤​កន្លះ​រសៀល នគរបាល​ចរាចរណ៍ ឃាត់​បាន​រថយន្ត​ល្មើសច្បាប់ ១៤៨​គ្រឿង និង​ម៉ូតូ ១,១៧៤​គ្រឿង​៕











Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com