COVID-19
ជាតិ
និស្សិត​ខ្មែរ​ម្នាក់ ដែល​រកឃើញ​ផ្ទុក​កូ​វីដ​-១៩ ពេល​ប្តូរ​ជើងយន្តហោះ​នៅ​កូរ៉េ មាន​សុខ​ភាពល្អ​
02, May 2020 , 3:56 pm        
រូបភាព
រូបភាព៖ គណនីហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង់
រូបភាព៖ គណនីហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង់
​ភ្នំពេញ​៖ និស្សិត​ខ្មែរ​ម្នាក់​ដែល​រកឃើញថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ក្នុងពេល​ប្តូរ​ជើងយន្តហោះ​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​២៦ មេសា​កន្លង​ទៅនោះ មាន​សុខ​ភិ​បាល​ល្អ​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ឡុង ឌី​ម៉​ង់ អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​តេ​ឡេ​ក្រាម​។ គិត​មកទល់ពេលនេះ និស្សិត​ស្រី​វ័យ​២១​ឆ្នាំ​រូបនេះ បាន​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​សាធារណរដ្ឋ​កូរ៉េ រយៈពេល​មួយ​សប្តាហ៍​ហើយ​។​


 
​បើតាម លោក ឡុង ឌី​ម៉​ង់ និស្សិត​ខ្មែរ​រូបនេះ បានធ្វើ​ដំណើរ​ពី​ប្រទេស​អង់គ្លេស ក្នុង​បំណង​មក​កម្ពុជា ហើយ​ត្រូវ​ប្តូរ​ជើងយន្តហោះ​នៅ​ប្រទេស​កូរ៉េ​។ នៅ​ព្រលានយន្តហោះ​នាទី​ក្រុង​សេ​អ៊ូ​ល នាង​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ហើយក៏​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​នៅ​ក្រុង​សេ​អ៊ូ​ល​។ 
 
​សូមបញ្ជាក់ថា កន្លងមក​នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏មាន​ជនជាតិខ្មែរ​៣​នាក់​ឆ្លង​កូ​វីដ​-១៩​នេះ ប៉ុន្តែ​ជាសះស្បើយ​ហើយ​។ ជនជាតិខ្មែរ​ទាំង​៣​នាក់​នោះ គឺ​អាយុ​២៣​ឆ្នាំ បាន​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ និង​ម្តាយ​អាយុ​៤៦​ឆ្នាំ រួមជាមួយ​កូនប្រុស​អាយុ​ទើប​៣​ខែ ដែល​បាន​ឆ្លង​ប្តី​ជនជាតិ​កូរ៉េ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com