កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
កំពូល​រថយន្ត​ទំនើប​ទាំង ១៥ របស់ Cristiano Ronaldo
11, May 2020 , 8:39 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Juventus ជា​កំពូល​កីឡាករ​បាល់ទាត់​ម្នាក់​ដែលមាន​ប្រជាប្រិយភាព និង​មាន​អ្នក​ស្គាល់​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ដោយសារ​ភាពលេច​ធ្លោ​ក្នុង​វិស័យនេះ​បានធ្វើ​ឲ្យ Ronaldo ក្លាយជា​សេដ្ឋី​មាន​ប្រាក់​រយ​លាន​ដុល្លារ​។ រូបគេ ក៏បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​ទៅលើ​សម្ភារ​ប្រើប្រាស់ ពិសេស​រថយន្ត​ទំនើប​ដែលមាន​តម្លៃ​ថ្លៃៗ​។​

 
​បើទោះជា​មាន​វ័យ ៣៥ ឆ្នាំ​ក៏ដោយ ប៉ុន្តែ​អតីត​សមាជិក Sporting Lisbon និង Manchester United និង Real Madrid រូបនេះ នៅតែ​បង្ហាញ​ទម្រង់​លេង​នៅលើ​ទីលាន​ប្រកបដោយ​គុណភាព​ដដែល​។ មិន​ត្រឹមតែ​ល្បី​ក្នុង​វិស័យ​កីឡាបាល់ទាត់​ឡើយ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល​រូបនេះ​ថែមទាំង​មាន​អាជីវកម្ម​ផ្ទាល់​ច្រើន​មួយចំនួន​ផង​។​
 
​នៅ​ឆ្នាំ ២០១៩ ទស្សនា​វ​ដ្តី Forbes បានបង្ហាញ​តួលេខ​ប្រាក់ចំណូល​សរុប​របស់ Ronaldo ដែល​រកបាន​ពី​ស្លាក​យីហោ «CR7» របស់ខ្លួន​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​ប្រមាណ ១០៩ លាន​ដុល្លារ​អាមេរិក​។ នេះ​មិនទាន់​គិតពី​ទឹកប្រាក់​ជាង ៦០០ លាន​ដុល្លារ​ដែល​រកបាន​ក្នុង​អាជីព​កីឡាបាល់ទាត់​ផង​។ ដើម្បី​បំពេញ​ចំណង់​របស់ខ្លួន Ronaldo បាន​ចំណាយលុយ​ទិញ​ផ្ទះ កោះ​សម្រាប់​ល​ម្លែ​កាយ ជាពិសេស​រថយន្ត​ទំនើប​ជាច្រើន​គ្រឿង​ដែលមាន​តម្លៃ​រហូតដល់​លាន​ដុល្លារ​នោះ​។​
 
​ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​រថយន្ត​ពិសេសៗ​ចំនួន​១៥​គ្រឿង​ដែល Ronaldo ជិះ​សព្វថ្ងៃ​៖
 
១- Bugatti Centodieci ផលិត​ឆ្នាំ​២០១៩ តម្លៃ ៩​លាន​ដុល្លារ​អាមេរិក​


 
២- Maserati GranCabrio ឆ្នាំ​២០១៩ តម្លៃ​ជាង ៣៥​ម៉ឺន​ដុល្លារ​អាមេរិក​


 
៣- Rolls Royce Cullinan តម្លៃ ៣៣​ម៉ឺន​ដុល្លារ​អាមេរិក​


 
៤- Chevrolet Camaro SS តម្លៃ​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អាមេរិក​


 
៥- Bugatti Veyron ឆ្នាំ​២០១៦ តម្លៃ​ជាង​២​លាន​ដុល្លារ​អាមេរិក​


 
៦- Lamborghini Aventador តម្លៃ​ជិត​៣០​ម៉ឺន​ដុល្លារ​អាមេរិក​


 
៧- Ferrari F12 TDF តម្លៃ​ជាង​១​លាន​ដុល្លារ​អាមេរិក​


 
៨- McLaren Senna ឆ្នាំ​២០១៩ តម្លៃ​១​លាន​ដុល្លារ​អាមេរិក​


 
៩- Bugatti Chiron ឆ្នាំ​២០១៧ តម្លៃ ២,៥​លាន​ដុល្លារ​អាមេរិក​


 
១០- Ferrari 599 GTO ឆ្នាំ​២០១០ តម្លៃ​ជិត​១​លាន​ដុល្លារ​អាមេរិក​


 
១១- Mercedes Benz S65 AMG Coupe តម្លៃ​ជិត​២៥​ម៉ឺន​ដុល្លារ​អាមេរិក


១២- Rolls Royce Phantom Drophead ឆ្នាំ​២០០៨ តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក


 
១៣- Porsche 911 Turbo S ឆ្នាំ​២០១៧ តម្លៃ​ជិត​៧​ម៉ឺន​ដុល្លារ​អាមេរិក​


 
១៤- Mercedes Benz GLE63s AMG តម្លៃ​១១​ម៉ឺន​ដុល្លារ​អេ​មេ​រិ​ក​


 
១៥- Audi RS7 ឆ្នាំ​២០១៧ តម្លៃ​ជិត​១៨​ម៉ឺន​ដុល្លារ​អាមេរិក​



Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com