COVID-19
ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ព្រម​ចុះ​ការប្រាក់​១​ភាគរយ​ទៀត សម្រាប់ SME ក្នុង​វិស័យ​កសិកម្ម
27, May 2020 , 10:04 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល យល់ព្រម​ចុះ​អត្រា​ការប្រាក់​ចំនួន ១ ភាគរយ​ទៀត នៃ​កញ្ចប់​ថវិកា​ពិសេស​ទំហំ​៥០​លាន​ដុល្លារ ដែល​រដ្ឋាភិបាល តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ផ្តល់ឱ្យ​SME ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម​។ ការសម្រេច​នេះ គឺ​តាមរយៈ​នេះ​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល ស្តីពី​វិធា​នា​ការបន្ថែម​សំដៅ​ដល់​ការជួយ​វិស័យ​ឯកជន និង​កម្មករ​-​និយោជិត ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ជុំ​ទី​៤ កាលពី​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០២០​។

 
​ការ​ចុះថ្លៃ​ការប្រាក់​ចំនួន ១ ភាគរយ​ទៀត​នេះ មានន័យថា ម្ចាស់​សហគ្រាស​ដែល​ខ្ចី​ឥណទាន​ពិសេស​នេះ​យកទៅ​ធ្វើជា​ទុន​បង្វិល ត្រូវ​ចុះ​ពី​៦​ភាគរយ មក​នៅ​៥​ភាគរយ​។ ចំណែក​ម្ចាស់​សហគ្រាស​ដែល​ខ្ចីប្រាក់​សម្រាប់​យកទៅ​វិនិយោគ គឺ​ចុះ​ពី​ការប្រាក់​៦,៥ មក​នៅត្រឹម​៥,៥​ភាគរយ​វិញ​។ ក្រៅតែពី​ការទម្លាក់​អត្រា​ការប្រាក់ រដ្ឋាភិបាល​ក៏បាន​ទុក​លទ្ធភាព​ឱ្យ​ម្ចាស់​សហគ្រាស​ដែល​ខ្ចីប្រាក់​យក​ធ្វើជា​ទុន​បង្វិល មាន​រយៈ​រហូតដល់​៧​ឆ្នាំ​។ តែ​ចំពោះ​ម្ចាស់​សហគ្រាស​ដែល​ខ្ចីប្រាក់​សម្រាប់​វិនិយោគ​វិញ គឺ​នៅតែ​រក្សា​រយៈពេល​ខ្ចី​យ៉ាងយូរ​២​ឆ្នាំ​ដដែល​។ 
 
អត្ថបទទាក់ទង
 
​សូមបញ្ជាក់ថា​នេះ សេចក្តីប្រកាស​ព័ត៌មាន​ថ្មី​នេះ គឺ​បាន​កែសម្រួល​លើ​វិធាន​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម កាលពី​ថ្ងៃទី​១៦​មីនា ឆ្នាំ​២០២០ ដែល​រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​វិនិយោគ​របស់ SME ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩​។  
 
​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ ធ្លាប់បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ម្ចាស់​សហគ្រាស​នីមួយៗ អាចមាន​លទ្ធភាព​ទទួល​បាន​ឥណទាន​ក្នុង​កញ្ចប់​ថវិការដ្ឋ ៥០​លាន​ដុល្លារ​នេះ បាន​ត្រឹម​៣០​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​បច្ចុប្បន្ន​រដ្ឋាភិបាល សម្រេច​ពង្រីក​វិសាលភាព​នៃ​ការផ្តល់​ឥណទាន​នេះ ដល់​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម (SME Cluster) ដោយ​លើកទឹកចិត្ត​ចំពោះ SME​ណា ដែល​ពាក់ព័ន្ធ​ឱ្យប្រើ​ប្រាស់​សេវា​បច្ចេកទេស របស់​មជ្ឈមណ្ឌល​«​សហគ្រិន​ខ្មែរ​» ដើម្បី​សម្រួល​ដល់​ការទទួលបាន​ឥណទាន​នេះ​៕ 
 

Tag:
 EMS
  កសិកម្ម​
  ធនាគារ​ង​ភិ​វឌ្ឍន៍​ជនបទ​
© រក្សាសិទ្ធិដោយ thmeythmey.com