អត្ថបទពាណិជ្ជកម្ម
ជាមួយស័ង្កសីស្នោ ឬ Sandwich Panel ពីក្រុមហ៊ុន SY Industry លោកអ្នកចំណាយប្រាក់តិចហើយបានផ្ទះយ៉ាងស្រស់ស្អាត
× ប្រទេសកម្ពុជា បាន និងកំពុងតែអភិវឌ្ឍន៍ឥតឈប់ឈរ ក្នុងនោះវិស័យសំណង់ ការកសាងហេដ្ឋានរចនាសម្ព័ន្ធនានា ក៏ត្រូវបានធ្វើឡើងយ៉ាងសស្រាក់សស្រាំដែរ ជាពិសេសនោះ គឺការសាងសង់គេហដ្ឋាន ក៏តម្រូវការច្រើនដែរ។ ដូច្នេះតម្រូវការសម្ភារសំណង់ ដែលគុណភាពខ្ពស់ និងតម្លៃសមរម្យ ក៏មានកាន់តែច្រើនផងដែរ។
ក្រុមហ៊ុន SY Industry គឺជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់សម្ភារសំណង់ តាមស្តង់ដារគុណភាព ISO 9001-2015 មកពីប្រទេសកូរ៉េ។
ជាមួយនឹងការនាំចូលវត្ថុធាតុដើមពីបរទេស យកមកកែច្នៃជាសម្ភារសំណង់ផ្សេងៗ ដូចជាការជ្រលក់ពណ៌ស័ង្កសី ការធ្វើស័ង្កសីស្នោ ស័ង្កសីអេប៉ុង ទ្វារការពារភ្លើង បង្អូច PVC ផ្ទះរីសតលំហែ ផ្ទះកុងតឺន័រ និងមានសម្ភារសំណង់ជាច្រើនប្រភេទទៀត បានក្លាយជាផ្នែកមួយ ក្នុងការជំរុញវិស័យសំណង់នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនដែរ។ វត្តមានរបស់ក្រុមហ៊ុន SY Industry ជាបុត្រសម្ពន្ធ័របស់ក្រុមហ៊ុនមេ SY Group នៅកូរ៉េខាងត្បូង ក្នុងប្រទេសកម្ពុជានេះ បានផ្ដល់បទពិសោធន៍ការរស់នៅថ្មីមួយ ដែលមានផាសុកភាពជូនប្រជាជនកម្ពុជា។ ក្រុមហ៊ុនមួយនេះ បាននាំយកការសាងសង់ផ្ទះ ពី Sandwich Panel ឬស័ង្កសីស្នោ ដែលអាចដេគ័របាន ដូចផ្ទះដែលសាង់សង់ពីស៊ីម៉ងត៍ដែរ។ ការសាងសង់ផ្ទះជាមួយ Sandwich Panel ឬស័ង្កសីស្នោនេះ គឺធ្វើឲ្យលោកចំណាយពេលវេលា, សម្ភារ និងថវិកាកាន់តែតិច។ លើសពីនេះវាក៏ជួយ ការពារសំឡេង និងកម្តៅបានយ៉ាងល្អ សន្សំសំចៃអគ្គិសនី ជាប់ធន់ និងទាន់សម័យ។ នៅពេលដែលយើងចង់រុះរើ ក៏មិនធ្វើឲ្យផ្ទះខាតទាំងស្រុងនោះដែរ។
មកមើលផ្ទះស្អាតៗ ដែលសាងសង់ពីស័ង្កសីស្នោ ឬ Sandwich Panel ដែលកំពុងតែពេញនិយមរបស់ក្រុមហ៊ុន SY Industry ទាំងអស់គ្នា៖
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com