អត្ថបទពាណិជ្ជកម្ម
​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ ​Samsung Galaxy A21s ដែលល្បី​ថា​ខ្លាំង​មិនធម្មតានោះ មាន​លក់នៅ​កម្ពុជា​ហើយ​
08, Jun 2020 , 2:48 pm        
រូបភាព
(​ភ្នំពេញ​) ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០៖​ពិតជា​មិន​សរសើរ​មិនបាន​មែន​! ក្នុង​ខែ​នេះ ក្រុមហ៊ុន សាម​សុង បាន​នាំមក​នូវ​ភាព​ភ្ញាក់ផ្អើល និង​មិនគួរ​មិនឱ្យ​ជឿ​បន្ត​ទៀតហើយ ដោយ​ខ្លួន​បាន​បញ្ចេញ និង​ដាក់លក់​ផ្លូវការ នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី សែស្រឡាយ​ត្រកូល​ស៊េរី Samsung Galaxy A21s ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​។​
 
​សូមបញ្ជាក់ថា ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A21s នេះ ត្រូវបាន​ផលិត និង​រចនា​ឡើង ជាមួយនឹង​សមត្ថភាព​អស្ចារ្យ លើសពី​ការរំពឹង និង​ដែល​មិន​ធ្វើ​ឲ្យ​អតិថិជន​ទាំងអស់​ខកបំណង​ឡើយ​។ ចេញមក​លើក​នេះ ក្រុមហ៊ុន សាម​សុង ពិតជា​មិនបាន​គិតពី​រឿង​ចំណេញ និង​ចំណាយ​ឡើយ ធ្វើយ៉ាងណា អាច​ផ្តល់ជូន​នូវ​ស្មា​ត​ហ្វូ​ន​ដែលមាន​លក្ខណៈពិសេសៗ អស្ចារ្យ និង​អាចបំពេញ​តាម​តម្រូវការ ប្រើប្រាស់​របស់​អតិថិជន​បាន​។ 
 
Samsung Galaxy A21s មាន​អេក្រង់​ធំ​ទំហំ 6.5” ដាំ​មក​ជាមួយនឹង​កាមេរ៉ា​ក្រោយ ចំនួន 4 គ្រាប់​ទំហំ (48 MP+ 8 MP + 2 MP + 2 MP), កាមេរ៉ា​មុខ​ទំហំ 13 MP (Selfie បាន​ស្អាត​ឥតខ្ចោះ​), កម្លាំង​ថាមពល​ខ្លាំង 5,000 mAh (​សាក​ថ្ម​លឿន​), មេម៉ូរី 6 GB, អង្គ​ផ្ទុក 64 GB (​អាច​ថែម​បាន 512 GB)! អូ​ហូ​…! អែម​ណាស់​។ តែ​មក​ក្នុង​សំណុំ​ប៉ុណ្ណេះ បែប​ថ្លៃ​ហើយ​មើលទៅ​? អត់​ថ្លៃ​ទេ ហ៊ាន​ធានា​…! តម្លៃ​គឺ​ពិសេស សឹងតែ​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ​!
 
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដ៏​ស្រស់ស្អាត​នេះ បានដាក់​លក់​ជា​ផ្លូវការ នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​ទូរស័ព្ទ​សាម​សុង ទូទាំងប្រទេស​កម្ពុជា ជាមួយនឹង​តម្លៃ​ត្រឹមតែ $249 ដែល​ភ្ជាប់​ជាមួយ​ជម្រើស​៣​ពណ៌ រួមមាន​៖​ពណ៌​ខ្មៅ ពណ៌​ស និង​ពណ៌​ខៀវ​។ ជាងនេះទៅទៀត រាល់​ការ​ជាវ  Samsung Galaxy A21s ឥឡូវនេះ លោក​អ្នកនឹង​ទទួលបាន​លេខ​ពិសេស តម្លៃ​ដល់​ទៅ​$29 និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ 50% លើ​ការប្តូរ​អេក្រង់​ថ្មី​ផងដែរ​។ ម៉េច​ដែរ​...​នៅចាំ​អី​ទៀត​…? ប្រញាប់​ទៅរក​ជាវ និង​ប្រើ​មុនគេ​ឥឡូវនេះ​ភ្លាម​ទៅ​។​
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់ នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 ៕

 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com