COVID-19
អន្តរជាតិ
ឡាវ ប្រកាសអស់អ្នកជំងឺ COVID-19 នៅក្នុងប្រទេស រូបភាព៖ Laotian Times
× ឡាវ បានរាយការណ៍ថា អ្នកជំងឺ COVID-19 ចំនួន ១៩នាក់ គឺជាសះស្បើយអស់ហើយ។ អ្នកជំងឺចុងក្រោយក្រោយគេ ត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី៩ ខែមិថុនា។ នេះបើតាមការចុះផ្សាយរបស់ Laotian Time។
អ្នកជំងឺCOVID-19 ករណីទី៨ ត្រូវបានអាជ្ញាធរសុខាភិបាលឡាវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយនៅថ្ងៃទី៩ ខែមិថុនា បន្ទាប់ពីធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 ។ យ៉ាងណាមិញ អ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៧៤ថ្ងៃរូបនេះ ត្រូវដាក់ចត្តាឡីស័យខ្លួនឯងរយៈពេល ១៤ថ្ងៃបន្ថែមទៀតដើម្បីបង្ការករណីលាប់ឡើងវិញនៃជំងឺ និងឆ្លងទៅអ្នកដទៃ។
អ្នកជំងឺCOVID-19 ករណីទី៨រូបនេះ ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យនៅថ្ងៃទី២៨ ខែមីនា បន្ទាប់ពីគេរកឃើញថាមានផ្ទុក COVID-19។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឡាវមានករណីCOVID-19 សរុបចំនួន ១៩ករណី និងមានអ្នកជាសះស្បើយទាំងអស់។ ឡាវ បានរាយការណ៍ថា មិនមានករណីឆ្លង COVID-19 ថ្មីតាំងពីថ្ងៃទី១២ ខែមេសាមកម្លេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com