COVID-19
ជាតិ
កម្ពុជា​-​អូស្ត្រាលី បង្កើន​កិច្ចសហការបន្ថែម ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩
10, Jun 2020 , 2:45 pm        
រូបភាព
រូបពីក្រសួងការបរទេសកម្ពុជា
រូបពីក្រសួងការបរទេសកម្ពុជា
ដោយ: ថ្មីៗ
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង អ្នកស្រី ម៉ា​រិ​ស ផេ​ន រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បាន​សន្ទនា​គ្នា តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​។



​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា លោក ប្រាក់ សុខុន និង អ្នកស្រី ម៉ា​រិ​ស ផេ​ន បាន​អរគុណ​គ្នា​ទៅវិញទៅមក ចំពោះ​ការជួយ​យកអាសា​គ្នា ទៅលើ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ បន្ទាប់ពី​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ ហើយ​បាន​ពិភាក្សាគ្នា​អំពី​ប្រតិបត្តិការ​ពហុភាគី​និយម ដើម្បី​បង្កើន​សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ 
 
​បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក្នុង​កិច្ចសន្ទនា​នោះ លោក ប្រាក់ សុខុន ក៏បាន​អរគុណ​ភាគី​អូស្ត្រាលី​ផងដែរ ដែល​បាន​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស ក្នុង​វិស័យ​សុខាភិបាល និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​បាន​ឯកភាពគ្នា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​អាស៊ាន​និង​អូស្ត្រាលី លើ​ការឆ្លើយតប​និង​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩​។ 
  
​គិត​ត្រឹម​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១២៦​នាក់ ជាសះស្បើយ ១២៥ ដោយ​គ្មាន​អ្នកស្លាប់ ចំណែក អូស្ត្រាលី មាន​អ្នក​ឆ្លង​ជាង​៧,២​ពាន់​នាក់ ជាសះស្បើយ​ជាង​៦,៧​ពាន់​នាក់ ស្លាប់​១០២​នាក់​៕ 
 

Tag:
 កម្ពុជា​-​អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com