អត្ថបទពាណិជ្ជកម្ម
បុរី Golden Key បញ្ចុះតម្លៃ​ពិសេស​បំផុត ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ដំបូង​នៅ​ភ្នំពេញ​
17, Jul 2020 , 2:37 pm        
រូបភាព
ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ បុរី Golden Key បានរៀបចំ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នូវ​គម្រោង​លំនៅដ្ឋាន​ប្រណិត​ដំបូង​របស់ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លំនៅដ្ឋាន​ប្រណិត​ក្នុង​គម្រោង​នេះ មានដូចជា​ប្រភេទ​ផ្ទះ​អាជីវកម្ម (Shop House) និង​លំនៅដ្ឋាន​សម្រាប់​រស់នៅ (Link House) ដែលមាន​តម្លៃ​ចាប់ពី ១៨​ម៉ឺន​ដុល្លារ ឡើងទៅ​។​
 
​លោកជំទាវ សុវណ្ណ តេ​ម៉ា អគ្គនាយិកា​បុរី Golden Key បាន​ថ្លែង​នៅក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​នេះ​ថា​៖ គម្រោង​លំនៅដ្ឋាន​ប្រណិត បុរី Golden Key សាងសង់ឡើង គឺ​ដើម្បី​បង្កើត​នូវ​ក្តី​ស្រមៃ​នៃ​ការរស់នៅ​ដ៏​ស្រស់ស្រាយ​សម្រាប់​ទាំងអស់គ្នា តាមរយៈ​ការរួមបញ្ចូល​នូវ​បរិយាកាស​បរិសុទ្ធ និង​ភាពទំនើប​នៅក្នុង​លំនៅដ្ឋាន​ដែល​សាងសង់ឡើង​យ៉ាង​យកចិត្តទុកដាក់​ដោយ​វិស្វករ​ជំនាញ និង​ត្រឹមត្រូវ​តាម​ស្តង់ដា​ស្ថាបត្យកម្ម​សំណង់​អន្តរជាតិ​។ 
 
​គម្រោង​បុរី Golden Key មានផ្ទះ​ចំនួន ៤០​ល្វែង ដែល​នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល ១១​ខែ​។ គម្រោង​នេះ​ស្ថិតនៅក្នុង​តំបន់​មាន​សក្តានុពល និង​កំពុងអភិវឌ្ឍន៍​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ មាន​ប្រជាជន​រស់នៅ​ច្រើន ហើយ​ហ៊ុំព័ទ្ធ​ដោយ​ផ្សារ​ទំនើប សាលារៀន មន្ទីរពេទ្យ ធនាគារ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ដែល​ផ្តល់នូវ​ភាពងាយស្រួល​បំផុត​សម្រាប់​ការរស់នៅ​។​


 
​លោកជំទាវ​អគ្គនាយិកា បានបញ្ជាក់​បន្ថែម​ពី​គោលដៅ​ចម្បង​របស់​បុរី Golden Key ថា​៖ «​យើង​ចង់​ឲ្យ​ប្រជាជន​ទូទៅ​ទទួលបាន​លំនៅដ្ឋាន​មួយ​ដែល​ប្រណិត រឹងមាំ មានតម្លៃ​សមរម្យ​សម្រាប់​រស់នៅ និង​អាច​ប្រកប​របរ​អាជីវ​កម្មបាន​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​អតិថិជន​ដែល​ធ្វើ​ការទិញ​ប្រភេទ​ផ្ទះ​នៅ​ក្នុងឱកាស​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ដំបូង​របស់​បុរី Golden Key នេះ ទទួលបាន​នូវ​ប្រូ​ម៉ូ​សិន​ភ្លាមៗ ដែល​ប្រូ​ម៉ូ​សិន​សម្រាប់​ការបង់​ផ្តាច់​ទៅលើ​ប្រភេទ​ផ្ទះ​អាជីវកម្ម (Shop House) ទទួលបាន​ការបញ្ចុះ​តម្លៃ ១១,០០០​ដុល្លារ ហើយ​សម្រាប់​ប្រភេទ​លំនៅដ្ឋាន​សម្រាប់​រស់នៅ (Link house) ប្រូ​ម៉ូ​សិន​សម្រាប់​ការបង់​ផ្តាច់ គឺ​ទទួល​ការបញ្ចុះ​តម្លៃ ៨,៨០០​ដុល្លារ រួម​នឹង​បរិក្ខា​បំពាក់​នៅក្នុង​ផ្ទះ​ជាច្រើន​មុខ​ទៀត​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​របស់​គ​ម្រោ​ង បុរី Golden Key លោកអ្នក​អាច​ទំនាក់ទំនង​៖ 087 288 688 ៕
 





















(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com