COVID-19
ជាតិ
សង្គមជាតិ
មន្ត្រី​ជំនាញ​កំពុង​ស្វែ​ករក​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក​ម្នាក់ ដែល​បាន​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​
18, Jul 2020 , 4:19 pm        
រូបភាព
រូបស្ត្រីជនជាតិខ្មែរ-អាមេរិក ដែលជាអ្នក​រត់ចេញពីកន្លែង​ធ្វើចត្តាឡីស័ក ដែលសមត្ថកិច្ច​កំពុងតែស្វែករក
រូបស្ត្រីជនជាតិខ្មែរ-អាមេរិក ដែលជាអ្នក​រត់ចេញពីកន្លែង​ធ្វើចត្តាឡីស័ក ដែលសមត្ថកិច្ច​កំពុងតែស្វែករក
ដោយ:
​ភ្នំពេញ​៖​មន្ត្រី​ជំនាញ​កំពុងតែ​ស្វែងរក​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក​ម្នាក់ ដែល​ស្ថិតនៅក្រោម​ការ​ស្នាក់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ បាន​រត់​ចេញពី​សណ្ឋាគា​រ​ច​ត្តា​ឡី​ស័ក​មួយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ ។ ស្ត្រី​រូបនេះ​ជា​អ្នកដំណើរ​មកពី​អាមេរិក កាលពី​ថ្ងៃទី​​១៥ ខែកក្កដា​។  នេះ​បើតាម លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ដែល​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​។​

 
​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ស្ត្រី​រូបនេះ បាន​រត់​ចេញពី​បន្ទប់​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​យប់​រំលង​អា​ធ្រា​ត​។ លុះដល់​ព្រឹក​ព្រលឹម ក្រុមគ្រូពេទ្យ​បាន​យក​ម្ហូបអាហារ​ពេលព្រឹក​ជូន​ស្ត្រី​រូបនោះ តែ​ពេលនោះ​ក៏​បាត់​ស្ត្រី​រូបនោះ​តែម្តង​។ 
 
​បើតាម​លោកស្រី ឱ វណ្ណឌី​ន  បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​ស្វះស្វែង​តាមរក​ស្ត្រី​រូបនេះ​។ លោកស្រី បាន​រៀបរាប់​ដូច្នេះ​ថា​៖«​មិនយូរ​មិនឆាប់​គេ​នឹង​រកឃើញ​ហើយ គាត់​រត់​មិន​រួច​ទេ​»​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​អ្នកដំណើរ​ចំនួន​៨៩​នាក់​ដែល​មកពី​អាមេរិក កាលពី​ថ្ងៃទី​១៥ កក្កដា ហើយ​មាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ កំពុងតែ​ស្ថិតនៅក្រោម​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ   ដោយ​១០​នាក់​ស្ថិតនៅក្រោម​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទ័ពអាកាស ចំណែក​៧៩​នាក់​ទៀត ស្ថិតនៅ​សណ្ឋាគារ​មួយ​ក្នុង​សង្កាត់​បឹង​កេងកង​មួយ ក្នុង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​៕ 
 
  
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com