អត្ថបទពាណិជ្ជកម្ម
​គម្រោង​ខុន​ដូ Urban Village ត្រៀម​បើក​លក់​អគារ Sky Prime Building H ជា​អគារ​ខ្ពស់​ជាងគេ​បំផុត​នៅតាម​បណ្ដា​យ​មហាវិថី​សម្ដេច ហ៊ុន សែន​
19, Jul 2020 , 12:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Urban Hub Cambodia ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ល្បីឈ្មោះ​នៅ​ពីក្រោយ​គម្រោង ខុន​ដូ​ទំនើប​ដែល​ឈ្នះ​ពានរង្វាន់​ជាច្រើន​គឺ​គម្រោង Urban Village បានប្រកាស​ការត្រៀម​បើក​លក់ អគារ Sky Prime Building H នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃ សៅរ៍ ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល Factory Phnom Penh​។​
 
​ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​ជិត ២០០ នាក់​ដែល​ចាប់អារម្មណ៍​ទៅលើ​គម្រោង​ខុន​ដូ Urban Village ដំណាក់កាល​ទី​២ ហើយ​ពួកគេ​ក៏បាន​ទស្សនា​ផ្ទះ​គំរូ​របស់​គម្រោង Urban Village ដែលមាន​ទីតាំង ស្ថិតនៅ​ខាងក្នុង​មជ្ឈមណ្ឌល Factory Phnom Penh ផ្ទាល់​ផងដែរ ។​
 
លោកស្រី Catherine Chan នាយកប្រតិបត្តិ នៃ គម្រោង Urban Village បានបន្ថែមថាគម្រោង Urban Village មាន ទំហំវិនិយោគ សរុប ចំនួន ១៥០០ លានដុល្លារ ហើយក្នុងអំឡុងពេល ២ ឆ្នាំនេះយើងបានលក់ អស់យូនីត ច្រើនជាង ២០០០ ។ លោកស្រីក៏បានបន្ថែមទៀតថា វិបត្តិ នៃ Covid-19 មិនបានបង្កផលប៉ះពាល់ខ្លាំងទៅដល់ការលក់គម្រោង នោះទេ ។​
 
 
 
​គម្រោង​ខុន​ដូ​ស្ដង់ដារ ហុងកុង ធំជាងគេ​នៅ​កម្ពុជា 
​ក្រុមហ៊ុន Urban Hub Cambodia គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​មួយ និង​មានកេរ្តិ៍ឈ្មោះ​ល្បី បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Urban Hub Cambodia គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន Goldfame Group និង Urban Living Solutions​។​
 
​លោកស្រី Catherine Chan នាយក​ប្រតិបត្តិ​នៃ​គម្រោង Urban Village បាន​លើកឡើងថា ក្រុមហ៊ុន​មាន​ក្តីរំភើប​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​បង្ហាញ និង​ត្រៀម​បើក​លក់​នូវ​អគារ Sky Prime Building H ទៅកាន់​ទីផ្សារ​អចលនទ្រព្យ​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាង​លឿន​បំផុត​នៅ​កម្ពុជា​។​
 
​លោកស្រី​ក៏បាន​កត់សម្គាល់​ផងដែរ​ថា គម្រោង Urban Village កំពុង​ក្លាយជា​គម្រោង​ខុន​ដូ​ដែល​លក់ ដាច់​បំផុត និង​ពេញនិយម​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ យូ​នី​ត​រាប់ពាន់​នៅក្នុង​អគារ E, F និង G នៅក្នុង​គម្រោង Urban Village ដំណាក់កាល​ទី​២ បាន​លក់​ជិត​អស់ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​។​
 
“​យើង​គឺជា​គម្រោង តែមួយគត់ និង​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា​ដែល​បានឈ្នះ​ពានរង្វាន់​គម្រោង ខុន​ដូ​ល្អ​ដាច់​គេ​បំផុត​នៅក្នុង​ទ្វីបអាស៊ី និង​ពានរង្វាន់​ប្រាំ​ផ្សេងទៀត​ដែល​ផ្ដល់ជូន​ដោយ​ក្រុមហ៊ុន​រៀបចំ ការប្រកួត​ពានរង្វាន់​អចលនទ្រព្យ​ដ៏​ល្បី Asia Propery Guru​។ ខ្ញុំ​មាន​ទំនុកចិត្ត​ក្នុងការ​និយាយថា គម្រោង Urban Village គឺ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ដែល​លក់ដាច់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វា គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយ​ស្តង់ដារ​អន្តរជាតិ​នៃ​គុណភាព​សំណង់ និង​ការ​រចនា​ប្លង់​” លោកស្រី Catherine បាន​មានប្រសាសន៍​។ 
 
​គម្រោង​ខុន​ដូ​តែមួយគត់​នៅ​កម្ពុជា​ដែល​ឈ្នះ​ពានរង្វាន់​ប្រាំ​ក្នុងពេល​តែមួយ​
​កាលពី​ខែឧសភា​ឆ្នាំ ២០១៩ គម្រោង Urban Village បាន​ឈានដល់​កម្រិត​ថ្មី​មួយ​នៃ​ភាពជោគជ័យ និង​ការទទួលស្គាល់​នៅក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​ដោយសារ​គម្រោង Urban Village បានឈ្នះ​ពានរង្វាន់​ចំនួន​៥ នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ ២០១៩ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​រៀបចំ​ការ​ប្រ​គួ​ត​ពានរង្វាន់​អចលនទ្រព្យ​មកពី​ប្រទេស​សិង្ហ​បុរី Asia Property Guru​។​




 
​គម្រោង Urban Village បានឈ្នះ​ពានរង្វាន់  “​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​នៅក្នុង​ប្រទេស​កម្ពុជា​”, “​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ​”, “​គម្រោង​ខុន​ដូ​ដែលមាន​កា​រចនា​ផ្នែក​ស្ថាបត្យកម្ម​ទេសភាព​ខាងក្រៅ​ល្អ​ដាច់​គេ​”, “​គម្រោង​ខុន​ដូ​ដែល​មានការ​រចនា​ផ្នែក​ស្ថាបត្យកម្ម​ល្អ​ដាច់​គេ​” និង​ពានរង្វាន់​ចុងក្រោយ​គឺ “​គម្រោង​ខុន​ដូ​ដែល​មានការ​រចនា​ប្លង់​ផ្នែក​ខាងក្នុង​ល្អ​ដាច់​គេ​”
 
​ក្នុង​ឆ្នាំ​ដដែល​ខែវិច្ឆិកា គម្រោង Urban Village បាន​បំបែក​ឯតទគ្គ​កម្ម​ក្លាយជា​គម្រោង​ដំបូង​គេ បង្អស់​នៅ​កម្ពុជា​ដែល​បានឈ្នះ​ពានរង្វាន់ “​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​នៅ​អាស៊ី​” នៅឯ​កម្មវិធី​ប្រកួត​ពានរង្វាន់​គម្រោង​អចលនទ្រព្យ​អាស៊ី​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៩​ធ្វើឡើង​នៅ​ប្រទេស​ថៃ​។​
 
​អគារ​លំនៅដ្ឋាន​ទំនើប​ខ្ពស់​ជាងគេ​បំផុត​នៅតាម​បណ្ដា​យ​មហាវិថី​សម្ដេច ហ៊ុន សែន  
​អគារ Sky Prime H គឺជា​អគារ​ទី​បួន​នៃ​គម្រោង Urban Village ដំណាក់កាល​ទី​២​។ វា​នឹង​ក្លាយជា​អគារ​លំនៅដ្ឋាន​ស្តង់ដារ​អន្តរជាតិ​លំដាប់​ខ្ពស់បំផុត​នៅតាម​បណ្តោយ​មហាវិថី​សម្តេច ហ៊ុនសែន ជា​តំបន់​មួយ​ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ​។​
 
​គម្រោង Urban Village ព័ទ្ធជុំវិញ​ដោយ សាលារៀន មន្ទីរពេទ្យ អាជីវកម្ម និង​ផ្សារ​ទំនើប រួមមាន​៖ សាលា​អន្តរជាតិ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ កាន់តែ​អស្ចារ្យ​ថែមទៀត​នោះ គម្រោង Urban Village មាន​ចំងាយ​ត្រឹមតែ​២០​នាទី​ប៉ុណ្ណោះ​ពី អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។​
 
“​អគារ Sky Prime Building H នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​បំផុត​នៅលើ​បណ្ដោយ​មហាវិថី​សម្តេច ហ៊ុនសែន បែរមុខ​ទៅរក​សួនច្បារ​ដ៏​ស្រស់ស្អាត ទេសភាព​ទីក្រុង​ដ៏​អស្ចារ្យ និង​ទេសភាព​មាត់ទន្លេ​បាសាក់ ដ៏​ស្រស់​ឆើតឆាយ​។ ក្នុង​គម្រោង Urban Village អ្នក​មិនចាំបាច់​ចាក​ចេញពី​អគារ​នោះទេ ហើយ​អ្នក​នៅ តែ​អាច​ទទួលបាន​សេវាកម្ម និង​ផលិតផល​ផ្សេងៗ​ដែល​អ្នកត្រូវការ​ពី​ហាង​លក់រាយ​ទាំងអស់​ដែលមាន ទីតាំងនៅ​ក្នុង​អគារ​ផ្ទាល់​” លោកស្រី Catherine មានប្រសាសន៍​បន្ថែម​។ 
 
​គម្រោង​ដែល​តម្លៃ​សមរម្យ​ជាមួយ​ការ​រចនា​ម៉ូត​ល្អឥតខ្ចោះ​
​យោងទៅតាម​លោក David Cole ជា​ប្រធាន​ផ្នែក​ស្ថាបត្យកម្ម​នៃ​គម្រោង Urban Village បាន​មាន ប្រសាសន៍ថា គម្រោង Urban Village ត្រូវបាន​គូរ​ប្លង់​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​នៅក្នុង​ប្រទេស អង់គ្លេស ហើយ ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង Urban Village មាន​គោលបំណង​ផ្ដល់ជូន​នូវ​ជម្រើស​នៃ​ការ រស់នៅ​ថ្មី​មួយ​ដែល​ផ្ដោត​សំខាន់​ទៅលើ​សហគមន៍​ជាពិសេស​ការលើក​ទើប​ចិត្ត​ឲ្យ​មានការ​ប្រាស្រ័យ ទាក់ទង​គ្នា​រវាង​អ្នករស់នៅ​ក្នុង​អគារ និង​ដើម្បី​ឆ្លើយតប​ជាមួយ​តម្រូវការ​លំនៅដ្ឋាន​យ៉ាងច្រើន​សម្រាប់ ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ចំនួន​ប្រជាជន​នៅក្នុង​រាជធានី​ភ្នំពេញ​។ 
 
​លោក David បាន​បន្ថែមទៀតថា គម្រោង Urban Village ត្រូវបាន​រចនា​ដោយ​យកចិត្តទុកដាក់​បំផុត តាមរយៈ​ការរួមបញ្ចូល​គ្នា​នៃ​របៀប​រស់នៅ​បែប​ប្រពៃណី​របស់​ប្រជាជន​កម្ពុជា​ជាមួយ​ការរស់នៅ​បែប សម័យ​ទំនើប​។  
 
“​ចំណុច​សំខាន់​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​ចាប់អារម្មណ៍​ជាមួយ​គម្រោង​នេះ​គឺ​ការបង្កើត​ឲ្យ​មាន​អារម្មណ៍​នៃ​ការរស់នៅ​បែប​សហគមន៍​។ ដូច្នេះ​វា​ពិតជា​សំខាន់​ខ្លាំងណាស់​ក្នុងការ​បញ្ចូល​ចំណុច​ពិសេសៗ​ទៅក្នុង ការ​រចនា​គម្រោង​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​មានដូចជា​៖ អាងទឹក  ហាង​លក់ទំនិញ  ការិយាល័យ កន្លែង​ចត​រថយន្ដ និង​ទីធ្លា​សហគមន៍​ជាច្រើន​ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​រស់នៅក្នុង អគារ​អាច​ប្រា​ស័​យ​ទាក់ទង​គ្នា​ទៅវិញទៅមក​បាន​កាន់តែ​ប្រសើរ​“ លោក David Cole មានប្រសាសន៍​។ 
 
​យូ​នី​ត​នីមួយៗ​នៅក្នុង​គម្រោង Urban Village បាន​រចនា​ឡើង​ដោយមាន​ការគិត​ពិចារណា​ខ្ពស់​ដើម្បី ផ្តល់ជូន​អ្នករស់នៅ​នូវ​បទពិសោធន៍​នៃ​ការរស់នៅ​បែប​ប្រណីត​ក្នុង​មួយ​ឆាកជីវិត​របស់​ពួកគេ​ជាមួយ​​តម្លៃ​សមរម្យ​។ គ្រប់​យូ​នី​ត​នីមួយៗ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ជោះ​ទាំង​ផ្នែក​ខាងក្នុង និង​ក្រៅ​។ យូ​នី​ត​នីមួយៗ​មាន​ទំហំ​ធំ និង​ការ​រចនា​ជាមួយ​លក្ខណៈ​បត់បែន​ដែល​អនុញាត​ឲ្យ​អតិថិជន​អាចធ្វើ ការរៀបចំ​តាម​ការចង់បាន​របស់​ពួកគេ​។ 
 
Urban Village គឺជា​គម្រោង​អភិវឌ្ឍន៍​បែប​បៃតង​ដែលមាន​ផ្ទៃ​សួនច្បារ​ធំជាងគេ​បំផុត​។ 
៤៥%​នៃ​ផ្ទៃ​អភិវឌ្ឍ​សរុប​របស់​គម្រោង​ត្រូវបាន​ទុក​ធ្វើជា​ទីធ្លា​បៃតង​ដើម្បី​ផ្តល់ជូន​នូវ​អារម្មណ៍​នៃ​ការរស់នៅ​ជិត​ធម្មជាតិ​ទោះបីជា​គម្រោង​ស្ថិតនៅក្នុង​ទីក្រុង​ក៏ដោយ​។ រៀងរាល់ ៥​ជាន់​នៅក្នុង​អគារ​មាន សួនច្បារ​រួមគ្នា​មួយ​ដែល​អ្នករស់នៅ​អាច​សម្រាក និង​និយាយ​គ្នា​លេង​ជាមួយ​អ្នកជិតខាង​ប្រសិន បើ​ពួកគេ​មិន​ចង់ទៅ​សួនច្បារ​ធំ​ខាងក្រៅ​។​
 
​យូ​នី​ត​នៅក្នុង​អគារ Sky Prime Building H មាន​ទំហំ​ខុសៗ​ពីគ្នា​មាន​ចាប់ពី​ប្រភេទ ស្ទូ​ឌី​យោ មួយ​បន្ទប់​គេង  ពីរ​បន្ទប់​គេង  បី​បន្ទប់​គេង និង ប្រភេទ Duplex Loft ជាមួយ​តម្លៃ​ត្រឹមតែ ១៧៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែលជា​តម្លៃ​ទាប​ជាងគេ​បំផុត​នៅក្នុង​បំប​ន់​។ 
 
​គម្រោង​ខុន​ដូ​តែមួយគត់​នៅ​ក្នង​រាជធានី​ភ្នំពេញ​ដែលមាន​បំពាក់​ប្រព័ន្ធ​ខ្យល់​ចេញចូល និង ពន្លឺ​ធម្មជាតិ​១០០% 
​យោងទៅតាម លោកស្រី Catherine គម្រោង Urban Village ដំណាក់កាល​ទី​២ គឺជា​គម្រោង​ខុន​ដូ​ទំនើប តែមួយគត់​នៅក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​បំពាក់​ប្រព័ន្ធ​ខ្យល់​ចេញចូល និង​ពន្លឺ​ធម្មជាតិ ១០០% ទាំង​នៅក្នុង​បន្ទប់ទឹក និង​ផ្ទះបាយ​។ ប្រព័ន្ធ​នេះ​នឹងមិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន នោះទេ​វា​ក៏​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការប្រើប្រាស់​អគ្គស​នី​របស់​អ្នករស់នៅ ខណៈដែល ពួកគេ​រស់នៅ​យ៉ាង​មាន​សេចក្ដីសុខ​។ 
 
​អ្វីដែល​កាន់តែ​ពិសេស​នោះ​គ្រប់​យូ​នី​ត​នីមួយៗ​មាន​រានហាល​យ៉ាងហោចណាស់​មួយ​។ 
 
“Urban Village គឺជា​គម្រោង​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​បំពាក់​ប្រព័ន្ធ​ខ្យល់​ចេញចូល និង​ពន្លឺ​ធម្មជាតិ​១០០%​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​ប្រហែលជា​មិនបាន​យកចិត្តទុកដាក់​ខ្លាំង​ត្រង់ ចំណុច​នេះ​ទេ ហើយ​ជា​ចុងក្រោយ​វា​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ទៅដល់​គុណភាព​នៃ​ការរស់នៅ​របស់ ម្ចាស់​យូ​នី​ត ” លោកស្រី Catherine បាន​បន្ថែម​។ 
 
​នៅជាប់​មជ្ឈមណ្ឌល​ឆ្នៃប្រឌិត​តែមួយគត់ និង​ធំជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ  
​រស់នៅក្នុង​គម្រោង Urban Village អ្នកនឹង​មិនមាន​ភាព​អផ្សុក​ឡើយ​។ អ្នករស់នៅ​ក្នុង​គម្រោង Urban Village អាច​ចូលទៅ​ប្រើប្រាស់​សម្ភារ​បរិ​ក្ខា​រ​ផ្សេងៗ​នៅក្នុង​មជ្ឈមណ្ឌល Factory Phnom Penh ដែលជា មជ្ឈមណ្ឌល​ច្នៃប្រឌិត​ធំជាងគេ​បំផុត​នៅក្នុង​អាស៊ី​អា​គ្នេ​យ៏​។ 
 
​មជ្ឈមណ្ឌល Factory Phnom Penh មាន​ការិយាល័យ​ធ្វើការ​រួម និង​សាល​សិល្បៈ​ធំជាងគេ​នៅក្នុង​ប្រទេស ​កម្ពុជា និង​សួន​លោត​លេង​កំសាន្ដ Trampoline ដំបូង​គេ​នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា​។ 
 
​មជ្ឈមណ្ឌល Factory Phnom Penh ក៏មាន ការិយាល័យ​ទំនើប សា​លាម​ត្តេ​យ្យ​អន្ដរជាតិ Montessori ទីធ្លា​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ កន្លែង​រៀបចំ​ពិធីជប់លៀង  ក្លិប​ហាត់ប្រាណ ហាង​កាហ្វេ ភោ​ជនី​ដ្ឋា​ន ហាង​លក់ទំនិញ  កន្លែង​លេង​កីឡា ស្ទូ​ឌី​យោ កន្លែង​ក្មេង​លេង  កន្លែង​កីឡា​ជិះ​ក្ដារបន្ទះ តារាង​បាល់ទាត់ តារាង​បាល់បោះ និង​បណ្ណាល័យ​ផងដែរ​។​
 
"​នៅក្នុង​គម្រោង Urban Village អ្នក​ពិតជា​អាច រស់នៅ  ធ្វើការ  និង​លេង​កំសាន្ដ នៅក្នុង​កន្លែង​តែមួយ​ជាមួយ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​រួមមាន​បរិក្ខារ​យ៉ាង​សម្បូរបែប​ជាច្រើន​នៅក្នុង​ទី​សម្គាល់​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​" លោកស្រី Catherine បាន​មានប្រសាសន៍​៕ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្រោង Urban Village សូម​ទាក់ទង​ទៅកាន់ ០១៧ ៩៩៩ ៥៣១ ឬ ០១៧ ៩៩៩ ៥៤១ ឬ អ៊ី​ម៉ែ​ល [email protected] 
 
  

Tag:
 Urban Village
© រក្សាសិទ្ធិដោយ thmeythmey.com