អត្ថបទពាណិជ្ជកម្ម
អ្នកកំពង់ធំម្នាក់ទៀតហើយ ឈ្នះរង្វាន់ធំ៥០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា
× ក្រោមម្លប់ស្វាយ កណ្តាលវាលស្រែ ថ្ងៃត្រង់ ម៉ោងប្រហែលជិត ១២ ក្រុមគ្រួសារលោក អ៊ឹម មី បានទិញស្រាបៀរ កម្ពុជា ៣កំប៉ុង សម្រាប់មនុស្ស ៣នាក់ ដើម្បីពិសា ជាមួយម្ហូបអាហារ ថ្ងៃត្រង់បែបអ្នកស្រែចម្ការ។
លោក អ៊ឹម មី រៀបរាប់យ៉ាងដូច្នេះថា៖« គ្រាន់តែដាក់គូទអង្គុយជុំគ្នាភ្លាម ខ្ញុំគាស់ប៊ីយែភ្លែត អ៊ុតមើល ក្រវិលកំប៉ុង ក្រែងលោមានរង្វាន់អី ស្រាប់តែលាភធំ ដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ លេខ ៥០លានរៀល នៅលើក្រវិលកំប៉ុងនោះតែម្តង។ ហើយខ្ញុំក៏បានហៅប្រពន្ធខ្ញុំ ដែលអង្គុយក្បែរមកមើល ស្រាប់តែគាត់ស្ទុះងើបយ៉ាងលឿន ស្ទើរធ្លាក់ពីលើគ្រែ ហើយគាត់ក៏ស្រែកអរ សប្បាយជាងខ្ញុំទៅទៀត។ គាត់រំភើបចិត្តខ្លាំង រហូតដល់យំជំនួសខ្ញុំទៀតផង»។
«បានប្រាក់ ៥០លានរៀលនេះ ខ្ញុំនឹងយកប្រាក់ទៅទិញដីមួយកន្លែង ទំហំតូចល្មម ដើម្បីជីកស្រះ ចិញ្ចឹមត្រី និងពង្រីកមុខរបរធ្វើទ្រុងចិញ្ចឹមមាន់ស្រែ រកប្រាក់ចំណូលបន្ថែម ព្រោះធ្វើស្រែប៉ុន្មានឆ្នាំចុងក្រោយនេះ ខាតដើមរហូត»។ លោក អ៊ឹម មី បន្ថែមដូច្នេះ។
លោក អ៊ឹម មី មិនបានមកបើករង្វាន់ផ្ទាល់នោះទេ ព្រោះជាប់រវល់ជាមួយស្រែរបស់គាត់។ ដូច្នេះកូនប្រុសរបស់លោក ឈ្មោះ ហុងស៊ី តុលា បានមកប្តូររង្វាន់នេះ ជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជំនួសលោករួចរាល់ហើយ។
ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com