អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA ដាក់ដំណើរការទីតាំងស្វ័យសេវាធនាគារ 24/7 ដើម្បីឆ្លើយតបនឹងកំណើន អតិថិជនដ៏ច្រើនលើសលប់របស់ខ្លួន
× ធនាគារ ABA ជាបុត្រសម្ព័ន្ធនៃធនាគារជាតិកាណាដា នៅថ្ងៃនេះ បានដាក់ឲ្យដំណើរការទីតាំងស្វ័យសេវាធនាគារ ដោយឡែកដំបូងរបស់ខ្លួន គឺ ABA 24/7 ។ វាជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងបន្តបន្ទាប់ របស់ធនាគារ ABA ក្នុងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាសេវាធនាគារដ៏ទំនើប និងសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ABA 24/7 ដំបូងនេះ មានទីតាំងនៅកែងផ្លូវ 182 និងផ្លូវ 217 នៅតំបន់នាងគង្ហីង រាជធានីភ្នំពេញ។
ABA 24/7 បើកដំណើរការ 24 ម៉ោង និង 7 ថ្ងៃក្នុងមួយសបា្តហ៍ ដើម្បីជួយឲ្យអតិថិជនធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗជាច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាការដាក់ប្រាក់ ការដកប្រាក់ ការដាក់មូលប្បទានប័ត្រ ដោយមិនចាំបាច់រង់ចាំ នៅតាមសាខាធនាគារឡើយ។
ABA 24/7 ជាទីតាំងដំបូង របស់ធនាគារសម្រាប់ផ្តល់សេវាដាក់មូលប្បទានប័ត្រ តាមម៉ាស៊ីនស្វ័យសេវា។ ម៉ាស៊ីននេះ ទទួលមូលប្បទានប័ត្រនានា ដែលចេញដោយអតិថិជនធនាគារ ABA ព្រមទាំងមូលប្បទានប័ត្រ ពីធនាគារទាំងអស់នៅប្រទេសកម្ពុជា។ រយៈពេលដាក់ប្រាក់ មូលប្បទានប័ត្រ មានដូចខាងក្រោម៖
នាយកអភិវឌ្ឍន៍អាជីវកម្ម របស់ធនាគារ ABA លោក ម៉ី ប៉ូលីន មានបញ្ជាក់នៅពេលដាក់ឲ្យដំណើរការថា៖«ចំនួនអតិថិជនរបស់យើងបន្តកើនឡើងកាន់តែលឿន ដូច្នេះវាមានសារសំខាន់ក្នុងការអភិវឌ្ឍបណ្តាញ និងសេវាកម្មគ្មានដែនកំណត់ផ្សេងៗ ដើម្បីឆ្លើយតបនឹងកំណើនប្រតិបត្តិការហិរញ្ញវត្ថុ ដ៏គួរឲ្យកត់សម្គាល់ និងដើម្បីធ្វើឲ្យប្រាកដថា ភាពងាយស្រួលរបស់អតិថិជនត្រូវបានរក្សា និងធ្វើឲ្យប្រសើរឡើង ដោយមិនគិតពីទិន្នាការកំណើន។ ដោយមានការកើនឡើងនូវការប្រើប្រាស់ជាច្រើន ពីក្រុមយុវវ័យ និងភាពពេញនិយម នៃសេវាកម្មឌីជីថលនានា យើងឃើញមានកំណើនតម្រូវការដ៏ច្រើន សម្រាប់សេវាកម្ម 24 ម៉ោង នៅតាមបណ្តាទីក្រុង និងខេត្តធំៗ។ ផ្តើមចេញពីតម្រូវការ និងការផ្គត់ផ្គង់ ធនាគារ ABA ស្ថិតក្នុងពេលវេលាត្រឹមត្រូវ ក្នុងការដាក់ឲ្យដំណើរការ ទីតាំងស្វ័យសេវាធនាគារ ដែលបើកដំណើរការគ្រប់ពេលវេលា ក្នុងមួយថ្ងៃ និងបំពាក់ដោយបរិក្ខារស្វ័យសេវាធនាគារដ៏ទំនើប។ បរិក្ខារទាំងនេះ អនុញ្ញាតឲ្យអតិថិជនរបស់យើង ដាក់ប្រាក់ចំនួនច្រើនបាន ដោយប្រើប្រាស់ម៉ាស៊ីនដកដាក់ប្រាក់ និងម៉ាស៊ីនដាក់ប្រាក់ ព្រមទាំងដាក់មូលប្បទានប័ត្រ ABA និងមូលប្បទានប័ត្រធនាគារផ្សេងៗក្នុងស្រុក តាមរយៈម៉ាស៊ីនដាក់មូលប្បទានប័ត្រ»។
លោកបានបន្ថែមទៀតថា ៖«ទីតាំងស្វ័យសេវាធនាគារ ABA 24/7 នឹងមានទីតាំងយុទ្ធសាស្ត្រនៅតំបន់មានចរាចរណ៍ច្រើនកុះករ។ ហើយយើងមានផែនការ បើកទីតាំងជាច្រើនបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាទីក្រុងធំៗផ្សេងទៀត នាឆ្នាំនេះផងដែរ»។
គិតត្រឹមត្រីមាសទីពីរ ឆ្នាំ 2020 ធនាគារ ABA មានបណ្តាញម៉ាស៊ីន ATM ធំជាងគេបំផុតទីពីរនៅប្រទេសកម្ពុជា ដែលមានម៉ាស៊ីន ATM ចំនួន 370 គ្រឿង។ លើសពីនេះ ធនាគារ ABA បម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួន តាមរយៈម៉ាស៊ីនដាក់ប្រាក់ចំនួន 188 គ្រឿង និងម៉ាស៊ីនដកដាក់ប្រាក់ចំនួន 82 គ្រឿង។
សម្រាប់ចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងស្វ័យសេវាធនាគារ ABA 24/7 សូមទាក់ទងយើងខ្ញុំ តាមទូរស័ព្ទលេខ 023 225 333។ សម្រាប់ព័ត៌មានបន្ថែម អំពីទីតាំងស្វ័យសេវាធនាគារ ABA 24/7
នៅត្រង់នេះ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com