អត្ថបទពាណិជ្ជកម្ម
ប្រយ័ត្នគេពិន័យ សម្រាប់បងប្អូនណា មិនទាន់បង់ថ្លៃសំរាម
× ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្ដីប្រកាស ជូនដល់ប្រជាពលរដ្ឋ ដែលម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុល ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ចាប់ពីខែមករា រហូតមកដល់ ខែមិថុនា ឆ្នាំ ២០២០ ដើម្បីទូទាត់ឲ្យបានត្រឹមខែកក្កដានេះ។ បើមិនទូទាត់ទាន់ពេលវេលាទេ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តន៍វិធានការក្នុងការពិន័យផ្សេងៗ។
ឥឡូវនេះ អតិថិជនរបស់ អេ អឹម ខេ ទាំងអស់ កាន់តែងាយស្រួល និងចំណេញពេលវេលា ដែលលោកអ្នកអាច ទូទាត់បំណុលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ចាប់ពីខែមករា រហូតមកដល់ ខែមិថុនា ឆ្នាំ ២០២០ តាមរយៈកម្មវិធីទូរសព្ទដៃរបស់ អេ អឹម ខេ ឬ តាមភ្នាក់ងាររបស់អេ អឹម ខេ ដែលនៅជិតលោកអ្នកបំផុត។
គួរបញ្ជាក់ផងដែរថា AMK Mobile App គឺជាកម្មវិធីទូរស័ព្ទដៃ របស់គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អេ អឹម ខេ ដែលបង្កើតឡើយដើម្បីជួយសម្រួលដល់អតិថិជនពីប្រើប្រាស់សាច់ប្រាក់សុទ្ធ ជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា ក្នុងចាយវាយក្នុងជីវភាពប្រចាំថ្ងៃ។ ជាមួយ AMK Mobile App គឺជាកម្មវិធីទូរស័ព្ទដៃ អតិថិជន៖
- បង់វិក្កយបត្រ ទឹក ភ្លើង សំរាម និងវិក្កយបត្រផ្សេងៗទៀត
- បញ្ចូលលុយទូរស័ព្ទ
- វេរលុយទៅកាន់សាច់ញាតិ ហើយអ្នកទទួលអាចដកប្រាក់តាមភ្នាក់ងារ អេ អឹម ខេ ជាង៥០០០កន្លែងទូទាំងប្រទេស។
តោះដោនឡូតកម្មវិធីនៅទីនេះ
ព័ត៌មានបន្ថែម 023220202/1800200200
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com