ភ្នំពេញ ថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2020 ៖ Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថល ឈានមុខគេនៅក្នុងពិភពលោក រួមជាមួយនឹងក្រុមហ៊ុន Nham24 បានប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់ប្រាក់តាម Visa កាត និងដាក់ Visa កាតជាជម្រើសអាទិភាព (Card on file) ក្នុងកម្មវិធីរបស់ក្រុមហ៊ុនដឹកជញ្ចូនម្ហូបអាហារដ៏ពេញនិយមជាងគេក្នុងប្រទេសកម្ពុជា។ តាមរយៈការទូទាត់ប្រាក់តាម Visa កាត និងដាក់ Visa កាតជាជម្រើសអាទិភាព (Card on file) អ្នកប្រើប្រាស់ នឹងទទួលបានអត្ថប្រយោជន៍ពីការទូទាត់ដ៏រហ័ស ងាយស្រួលជាងមុន និងមានសុវត្ថិភាព។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក (eCommerce) មានអ្នកប្រើប្រាស់កាតធនាគារជាច្រើន បានបញ្ចូល និងផ្ទុកឯកសារ ក្នុងគណនីអនឡាញរបស់ពួកគេ ដើម្បីទូទាត់ តាមប្រព័ន្ធអ៊ីនធឺណិត។ តាមរយៈការប្រើប្រាស់សេវាកម្មទូទាត់ តាមប្រព័ន្ធអ៊ីនធឺណិតរបស់ Visa ប្រតិបត្តិការ នឹងត្រូវបានការការពារដោយ បច្ចេកវិទ្យា tokenization ថ្មីរបស់ Visa ដែលព័ត៌មានសម្ងាត់ នៅលើកាតរបស់អតិថិជន ដែលរក្សារទុកលើប្រព័ន្ធអ៊ីនធឺណិតនោះ នឹងត្រូវបំប្លែងទៅជាពត័មានផ្សេង ដែលហៅថា “token” ដែលការពារនូវព័ត៌មានសម្ងាត់ផ្សេងៗ របស់អតិថិជន។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Visa យើងមានមោទកភាព លើបច្ចេកវិទ្យាទូទាត់ឌីជីថលថ្មី ឈានមុខគេ ដែលអនុញ្ញាតឲ្យម្ចាស់ Visa កាត គ្រប់គ្រងលើការទូទាត់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថលរបស់ពួកគេ ប្រកបដោយសុវត្ថិភាព នៅរាល់ពេលបញ្ជាទិញទំនិញ និងសេវាកម្មអនឡាញ។ ការរីករាលដាលនៃជំងឺ COVID-19 បានធ្វើឲ្យអតិថិជន ងាកមកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជំនួសការទាក់ទងដោយផ្ទាល់ ជាមួយនឹងបុគ្គល។ យើងបានធ្វើជាដៃគូសហការ ជាមួយក្រុមហ៊ុនដឹកជញ្ចូនម្ហូបអាហារ ដ៏ពេញនិយមជាងគេមួយក្នុងប្រទេស ដើម្បីផ្តល់នូវមធ្យោបាយទូទាត់ដែលរហ័ស ងាយស្រួលជាងមុន និងមានសុវត្ថិភាព»។
ការទូទាត់ប្រាក់តាម Visa កាត និងដាក់ Visa កាតជាជម្រើសអាទិភាព (Card on file) អាចឲ្យម្ចាស់កាតរក្សាទុកនូវព័ត៌មាន និងលេខគណនីលើកាតទុកនៅលើ app របស់ Nham24 ដោយមានសុវត្ថិភាព។ ដូច្នេះ ក្នុងករណីដែលកាតត្រូវបានជ្រុះបាត់ ត្រូវគេលួច ឬផុតកំណត់ ព័ត៌មានកាតនោះ នឹងស្ថិតនៅលើកម្មវិធី App របស់ Nham24 ហើយលោកអ្នក នៅតែអាចបញ្ជារទិញបានភ្លាមៗ នៅលើកម្មវិធី App របស់ Nham24 នោះផងដែរ។
លោក ចាន់ បូរីម៉ា ជាស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Nham24 បានបន្ថែមទៀតថា៖ «ដោយសារតែការរីកចម្រើន និងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ជាមួយនឹងការលេចចេញនូវបទដ្ឋានថ្មី របស់សង្គម Nham24 បានបង្កើនប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្ដល់ជូនអតិថិជននូវមធ្យោបាយដ៏ងាយស្រួល ក្នុងការបញ្ចាទិញអាហារនៅក្នុងបរិបទថ្មីនេះ។ ប្រតិបត្តិការនេះបានផ្ដល់លទ្ធភាពឲ្យយើង បានចូលរួមចំណែកក្នុងការជួយដល់ភោជនីយដ្ឋាន និងអាជីវកម្មម្ហូបអាហារតូចៗ និងមធ្យម ឲ្យនៅតែអាចបន្តដំណើរការបាន និងនៅតែបន្ដផ្ដល់ឱកាសការងារដល់ពលរដ្ឋកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលអាចផ្តល់ជូនអតិថិជនរបស់យើង នូវសេរីភាព និងភាពងាយស្រួល ក្នុងការប្រើប្រាស់កម្មវិធី Nham24 App ដោយបានដាក់ឲ្យប្រើប្រាស់មុខងារ កាត Visa ជាជម្រើសអាទិភាព (Card on file)។ យើងមានសុទិដ្ឋិនិយមថា ការទូទាត់ដែលមានភាពរហ័ស និងមានសុវត្ថិភាពនេះ នឹងជំរុញឲ្យអតិថិជនកាន់តែច្រើន បានទទួលបទពិសោធន៍ និងផលប្រយោជន៍ដ៏ប្រសើរក្នុងការបញ្ជាទិញម្ហូបអាហារ និងទំនិញផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត»។
ចាប់ពីថ្ងៃទី 24 ខែកក្កដា អតិថិជនប្រើប្រាស់សេវាកម្ម ទូទាត់ប្រាក់តាម Visa កាត និងដាក់ Visa កាតជាជម្រើសអាទិភាព នៅលើ App របស់ Nham24 នឹងទទួលបានការបញ្ចុះតំលៃ 1 ដុល្លារភ្លាមៗ លើប្រតិបត្តិការចាប់ពី 8ដុល្លារឡើងទៅ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
លោកស្រី ជុំ ម៉ូនីកា បន្តថា៖ «ខណៈសេដ្ឋកិច្ចនៅកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ ការបង់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ក៏កំពុងទាក់ទាញអ្នកទិញ និងអ្នកលក់ផងដែរ។ ជាមួយនឹងការណែនាំ នូវបច្ចេកវិទ្យាថ្មីៗដូចជា ការទូទាត់ប្រាក់តាម Visa កាតលើប្រព័ន្ធអ៊ីនធឺណិត និងដាក់ Visa កាតជាជម្រើសអាទិភាព (Card on file) ដែលអាចជួយបង្កើននូវបទពិសោធន៍ដល់អ្នកប្រើប្រាស់ ហើយអាចឲ្យម្ចាស់កាតគ្រប់គ្រងកាតបានប្រសើរជាងមុន។ យើងសង្ឃឹមថា នឹងមានការកើនឡើងនូវទំនុកចិត្ត លើការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេស ហើយជាលទ្ធផល គឺទទួលបានការជ្រើសរើស ប្រើតាមរយៈវិធីសាស្ត្រនេះ ពីប្រជាជនងកាន់តែច្រើននៅក្នុងប្រទេស»។
អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេ ក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមរយៈឌីជីថល។ បេសកកម្មរបស់យើង គឺផ្សារភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោក គឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាព នៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការ ជាង ៦៥,០០០ ប្រតិបត្តិការក្នុ ងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរ លើការច្នៃប្រឌិត ដែលនេះជាកត្តាជំរុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃការធ្វើពាណិជ្ជកម្មបែបឌីជីថល ដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នា នៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោក ផ្លាស់ប្តូរពី analog ទៅឌីជីថល ក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និងបណ្តាញរបស់ខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្ម នាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
កញ្ញា គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
(អត្ថបទពាណិជ្ជកម្ម)