អត្ថបទពាណិជ្ជកម្ម
សួន​កម្សាន្ត​កុមារ Funderland ដែល​ល្បី​ខ្លាំង​នៅ​ប្រទេស​ឡាវ ចាប់ផ្តើម​បើក​សាកល្បង នៅ​ផ្សារ​ទំនើប​ជីបម៉ុង​ណូ​រូ​ម៉​ល ហើយ​!
25, Jul 2020 , 2:47 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដំណើរការ​សាកល្បង សួន​កម្សាន្ត​កុមារ Funderland ដ៏​ល្បី​ខ្លាំង​ពី​ប្រទេស​ឡាវ​កំពុងដំណើរការ​ទៅ​យ៉ាង​រលូន និង​ទទួល​ការគាំទ្រ​ពី​មាតាបិតា​ជាច្រើន ដោយ​នាំ​បុត្រ​ធីតា​តូចៗ មក​ចូលរួម​សកម្មភាព​កម្សាន្ត​។ សួន​កម្សាន្ត​កុមារ Funderland ទីធ្លា​ទូលាយ មានកូន​បាល់​រាប់​មុ​ឺ​ន​គ្រាប់ ចង្អូរ​ស្គី​រំអិល​ខ្លួន​ដ៏​សប្បាយ កន្ត្រក​បាល់បោះ រឺ​ស៊័​រ​លោត និង​ឧបករណ៍​ល្បែង​កម្សាន្ត​កុមារ​ជាច្រើន​ទៀត ប្រក​ដោយ​អនាម័យ និង​សុវត្ថិភាព​។
 
​លោក គ្រី​ស្តូ​ហ្វ តុង ប្រធាន​គ្រប់គ្រង​អាជីវកម្ម សួន​កម្សាន្ត​កុមារ​ដ៏​ល្បី​នេះ បាន​រៀបរាប់ថា ៖«​ក្រៅពី​ឧបករណ៍​កម្សាន្ត​ដ៏​សម្បូរបែប​សម្រាប់​កុមារ សួន​កម្សាន្ត Funerderland ក៏មាន សកម្មភាព​បង្កើន​ភាព​ច្នៃប្រឌិត​ដល់​កុមារ​ផងដែរ ដូចជា​ល្បែង​ផាត់​ពណ៌​លើ​ផ្ទាំងគំនូរ និង តុក្កតា​ធ្វើ​ពី​ដីឥដ្ឋ រួម​ជា​បណ្ណាល័យ ដែលមាន​ល្បែង​ផ្គុំ​រូប​ច្រើន​ប្រភេទ សម្រាប់​កុមារ​តូចៗ បូក រួមជាមួយ​សៀវភៅ​រឿង ជាច្រើន​សម្រាប់​កុមារ​»​។ 
 
​លោក​បន្ថែមទៀតថា នៅក្នុង​បរិវេណ Funderland ក៏មាន​ហាង​កាហ្វេ សម្រាប់​មាតា បិតា អាច​អង្គុយ​ជជែក​គ្នា ឬ​អាន​សៀវភៅ ជាមួយ​រសជាតិ​កាហ្វេ​ឆ្ងាញ់​ដែល​ឆុង​ពី​គ្រាប់​កាហ្វេ​តែម្តង ខណៈដែល​កូនតូចៗ​របស់​ពួកគេ កំពុង​លេង​សប្បាយ​ជាមួយ​ឧបករណ៍​ដ៏​សម្បូរបែប ក្នុង​សួន​កម្សាន្ត​របស់​យើង​។   
 
​លើសពីនេះ​ទៀត នៅក្នុង​បរិវេណ Funderland ក៏មាន​បន្ទប់​ដោយឡែក សម្រាប់​មាតា បិតា រៀបចំ​ធ្វើ​កម្មវិធី​ខួបកំណើត​ឲ្យ​កូនតូចៗ​របស់​ពួកគេ ជា​លក្ខណៈ​គ្រួសារ​ផងដែរ​។ 
 
​ហើយ​សូម​ក៏​ថ្លែងអំណរគុណ ដល់​មាតាបិតា​ដែល​បាន​នាំ​កូនតូចៗ​របស់​ពួកគេ មកលេង កម្សាន្ត​ជាប្រចាំ នៅទីនេះ​ផងដែរ និង​សូម​គោរព​អញ្ជើញ​មាតាបិតា​ផ្សេងទៀត នាំ​កូនតូចៗ របស់​ពួកគេ មក​ទទួលយក​បទពិសោធ​ន៍​ដ៏​សប្បាយរីករាយ និង​បង្កើន​ភាព​ច្នៃប្រឌិត​ជាមួយ Funderland ។​
 
​លោក​បញ្ជាក់​ផងដែរ​ថា ក្នុងកំឡុងពេល​សាកល្បង​នេះ មាតា បិតា​អាណាព្យាបាល​ទាំងអស់ អាច​ទទួលបាន​នូវ​តម្លៃ​ពិសេស សម្រាប់​សំបុត្រ​ឲ្យ​បុត្រ​ធីតា ត្រឹមតែ ៦​ដុល្លារ​តែប៉ុណ្ណោះ សម្រាប់​កុមារ​ម្នាក់ អាច​លេង​មួយថ្ងៃ​ពេញ ពីថ្ងៃ​ច័​ន្ធ ដល់​ថ្ងៃ​សុក្រ ហើយ​ការចូល​ជា​សមាជិក ត្រឹមតែ ៣៩៩ ដុល្លារ សម្រាប់​រយៈពេល​១​ឆ្នាំ​ពេញ​៕


































































 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com