អត្ថបទពាណិជ្ជកម្ម
ម្ចាស់ហាងកាបូប ខេ ប៊ី ក្លាយជាម្ចាស់រថយន្ត Rolls-Royce Black Badge Cullinan ដ៏ប្រណិត Limited edition ដែលមានតែមួយគ្មានពីរ តម្លៃជាង១លានដុល្លារ
× ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកក្កដា កាលពីព្រឹកថ្ងៃម្សិលមិញនេះ មានទិដ្ឋភាពមួយបានកើតឡើងនៅបរិវេណម្តុំផ្សារអូឡាំពិក បង្កឲ្យមានការភ្ញាក់ផ្អើលចាប់អារម្មណ៍យ៉ាងខ្លាំង។ រថយន្តប្រណិតពណ៌ខ្មៅ រលើបរលោង ដែលមានតម្លៃដល់ទៅជាង ១លានដុល្លារ ត្រូវបានក្រុមហ៊ុនHGB Group ដឹកជូនដល់មុខផ្ទះអតិថិជន លើកម្រាលព្រំដ៏ក្រហមឆ្អិនឆ្អៅ។
លោកតាំង ហេងទ្រី និង អ្នកស្រីអ៊ឹង សុខគីម ដែលជាម្ចាស់ហាងកាបូប ខេ ប៊ី ពិតជាមានក្តីរំភើបឥតឧបមា នៅពេលដែលមានសិទ្ធិ បានក្លាយជាម្ចាស់រថយន្តកំពូលលំដាប់ពិភពលោក Rolls-Royce Black Badge Cullinan។ អ្នកស្រី អ៊ឹង សុខគីម មានប្រសាសន៍ថា៖«ខ្ញុំ និងស្វាមី បានតស៊ូប្រកបអាជីវកម្មជាមួយគ្នា អស់រយៈពេលប្រមាណ២០ឆ្នាំ មកហើយ ចាប់តាំងពីបាតដៃទទេ ទម្រាំមានថ្ងៃនេះ។ ដូច្នេះ វាជាអំណោយដ៏ពិសេស ដើម្បីតបស្នងលើកទឹកចិត្តខ្លួនឯង ឲ្យសមទៅនឹងកម្លាំងញើសឈាម ដែលបានលះបង់។ ប្រសិនបើអ្នកមានតែក្តីស្រមៃ តែគ្មានការប្រឹងប្រែងតស៊ូ ធ្វើវាឲ្យក្លាយជាការពិត នោះក្តីស្រមៃ នៅត្រឹមតែជាស្រមៃ មិនអាចផ្លាស់ប្ដូរអ្វីបានឡើយ»។
អ្នកស្រីបន្តទៀតថា៖«ដំបូងឡើយខ្ញុំគ្មានគម្រោងទិញរថយន្តមួយគ្រឿងនេះទេ ប៉ុន្តែនៅពេលបានចូលរួមកម្មវិធី សម្ពោធរបស់ក្រុមហ៊ុន គ្រាន់តែឃើញភ្លាម ក៏ឡើងសាកអង្គុយលេង ហើយបែរជាជាប់ចិត្តស្រលាញ់ភ្លែតតែម្តង។ ហើយខ្ញុំហ៊ានសម្រេចចិត្តទិញរថយន្ត ពីក្រុមហ៊ុន HGB Group ដោយទំនុកចិត្តនិងជឿជាក់បំផុត»។
គួរបញ្ជាក់ដែរថា រថយន្ត Rolls-Royce Black Badge Cullinan ដ៏ប្រណិតមួយនេះ គឺជា Limited edition ដែលមានតែមួយគ្មានពីរ នាពេលបច្ចុប្បន្ន នៅកម្ពុជា ដែលនាំចូលផ្លូវការដោយក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុនលំដាប់កំពូល តែងតែនាំចូលរថយន្តម៉ាក់ល្បីៗ លំដាប់ពិភពលោក មកកាន់ប្រទេសកម្ពុជា។ កាន់តែពិសេសជាងនេះទៅទៀត គូស្វាមីភរិយាមួយគូនេះ នឹងត្រូវបញ្ចូលឈ្មោះ ទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិរបស់ ក្រុមហ៊ុន Roll-Royce ទទួលស្គាល់ជាសកល ពីការក្លាយជាម្ចាស់ Rolls-Royce Black Badge Cullinan តែមួយគត់ នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ដែលនាំចូលផ្លូវការ ដោយក្រុមហ៊ុន HGB Group ផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com