អត្ថបទពាណិជ្ជកម្ម
ទឹកក្រូច អាយស៍ នាំយកភាពរំភើបមិនធម្មតា ជូនអ្នកគាំទ្រសិល្បៈខ្មែរ កក្រើកពេញ ណូរ៉ូ ម៉ល តែម្តង
× កាលពីរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ទស្សនីយភាពដ៏រំភើបរីករាយមិនធម្មតា តាមរយៈកម្មវិធី «សិល្បៈស្រុកយើង»។ នៅក្នុងព្រឹត្តិការណ៍នេះ មានការសម្តែងល្ខោនខោល របាំប្រពៃណី និងចម្រៀងពី Smallworld Smallband ក្រុមតូច ជាពិសេសការផ្តល់ទឹកក្រូច អាយស៍ ដោយឥតគិតថ្លៃរាប់រយដបជូនអ្នកទស្សនា នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។
កញ្ញា មុនីនាថ និយាយថា៖ «នាងខ្ញុំអត់ស្តាយក្រោយសោះ ដែលមករង់ចាំមើលការសម្តែងនៅថ្ងៃហ្នឹង។ ខ្ញុំសូមសរសើរដល់ការរៀបចំឲ្យមានកម្មវិធីបែបហ្នឹង ដែលខ្ញុំអាចមកមើលល្ខោនខោល ហើយបានជួបជាមួយអាយដលទៀត។ លើសពីនេះ បានកាដូទឹកក្រូច អាយស៍ IZE ដ៏ឆ្ងាញ់ពិសា។ ខ្ញុំសប្បាយចិត្តមែនទែន ហើយក៏អរគុណ អាយស៍ IZE ដែលគិតគូរដល់ហ្វេនដូចខ្ញុំជាដើម»។
លោក ពិសិទ្ធ និស្សិតផ្នែកច្បាប់ ឲ្យដឹងថា៖ «ចាំយូរហើយបង»។ ខ្ញុំចង់មើលល្ខោនខោលផ្ទាល់យូរហើយ។ អ្វីដែលខ្ញុំមិនបានរំពឹងទុកគឺបាន អាយស៍ IZE ហ្វ្រី ហើយបើកមកត្រូវរង្វាន់ ៥ពាន់រៀលទៀត ហេងនោះហេង! កាន់តែសប្បាយចិត្តមួយទៀតគឺបានសុំថតរូបជាមួយអាយដលកេសរទៀត»។
គួរជម្រាបថា «សិល្បៈស្រុកយើង» ដែលធ្វើឡើងដើម្បីលើកស្ទួយសិល្បៈខ្មែរ ចាប់ផ្ដើមដំណើរការឡើងវិញ ដោយមានសម្ដែងរៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ពីម៉ោង ៥-៧:៣០ល្ងាច៕
<
<
<
<
<
<
<
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com