មជ្ឈមណ្ឌលអាជីវកម្មដ៏ថ្មីសន្លាង ស្ថិតនៅប៉ែកខាងត្បូងនៃទីក្រុងភ្នំពេញ នឹងបើកទ្វារស្វាគមន៍អតិថិជនក្នុងពេលឆាប់ៗនេះហើយ។ មជ្ឈមណ្ឌលអាជីវកម្មថ្មីមួយនេះ នឹងនាំមកជូនលោកអ្នកនូវបទពិសោធថ្មី នៃការកម្សាន្តទិញទំនិញ មិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។
គម្រោង Holiday Outlets គឺជាគម្រោងមជ្ឈមណ្ឌលអាជីវកម្មចម្រុះ មានទីតាំងស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មជ្ឈ មណ្ឌលអាជីវកម្មថ្មីមួយនេះ គឺជាបណ្តុំហាងលក់រាយលំដាប់ខ្ពស់ ដែលប្រមូលផ្តុំទៅដោយផលិតផលម៉ាកល្បីៗ មកពីបរទេស និងផលិតផលស្នាដៃខ្មែរ របស់សហគ្រិនក្នុងស្រុក។
អំពីក្រុមហ៊ុនអភិវឌ្ឍគម្រោង
ក្រុមហ៊ុន Royal Sino Investment Group (RSI) គឺជាក្រុមហ៊ុនវិនិយោគឯកជន ដ៏ចំណាស់មួយ ដែលបានប្រកបអាជីវកម្មក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ។ ដោយមើលឃើញពីការរីកលូតលាស់យ៉ាងខ្លាំង នៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា ក្រុមហ៊ុនមួយនេះ បានស្ថាបនាគម្រោង Holiday Outlets ក្នុងគោលដៅរួមចំណែក អភិវឌ្ឍវិស័យពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការផ្តល់ជូននូវបទពិសោធទិញទំនិញថ្មី និងប្លែក ដើម្បីបំពេញតាមតម្រូវការអតិថិជននាសម័យទំនើប។
ទីផ្សារទំនើប Outlets ដំបូងបង្អស់ក្នុងទីក្រុងភ្នំពេញ
ផលិតផលម៉ាកល្បីៗដែលលោកអ្នកធ្លាប់តែបានឃើញ នៅលើទីផ្សារក្រៅប្រទេស ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាហើយ។ Holiday Outlets គឺជាផ្សារទំនើប Outlets ដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ ដែលនាំមកជូនលោកអ្នកនូវផលិតផលម៉ាកល្បីៗរាប់រយមុខ ពីទូទាំងពិភពលោក។ ម៉ាកល្បីៗដែលធ្លាប់តែនៅឆ្ងាយ ឥឡូវនេះនៅជិតបង្កើយ។
លើកស្ទួយសហគ្រិនភាព និងវិស័យទេសចរណ៍
Holiday Outlets ត្រូវបានរចនាម៉ូដយ៉ាងពិសេស ដោយយកគំរូតាមទីផ្សារលក្ខណៈប្រពៃណីខ្មែរ។ មជ្ឈមណ្ឌលអាជីវកម្មមួយនេះ បានបម្រុងទុកតូបលក់ទំនិញរា ប់រយកន្លែងរួចជាស្រេច សម្រាប់ សហគ្រិនក្នុងស្រុក ដែល ចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន។
តូបលក់ទំនិញទាំងអស់នេះ មានទីតាំងស្ថិតនៅតំបន់ The Holiday Square ដែលជាផ្នែកមួយរបស់ Holiday Outlets។ នៅទីនោះ ទាំងអតិថិជនក្នុងស្រុក និងភ្ញៀវបរទេស អាចស្វែងរកផលិត ផលក្នុងស្រុកយ៉ាងសម្បូរបែប រួមមាន មុខម្ហូបខ្មែរ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ សំលៀកបំពាក់ និងផលិតដោយស្នាដៃកូនខ្មែរជាច្រើនទៀត។
ជាមួយនឹងហាងលក់ទំនិញយីហោក្នុងស្រុក និងក្រៅប្រទេសរាប់រយហាង ស្ថិតនៅកន្លែងតែមួយ Holiday Outlets នឹងក្លាយទៅជាមជ្ឈមណ្ឌលលក់ទំនិញ ដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា ជាក់ជាមិនខាន។
ម៉ូដែលអាជីវកម្មដ៏ថ្មីសន្លាងសម្រាប់ហាងលក់រាយ
ដើម្បីធានាថាការវិនិយោគរបស់លោកអ្នក នាំមកនូវផលចំណេញយ៉ាងពិតប្រាកដ Holiday Outlets ផ្ដល់ជូននូវលក្ខណៈពិសេសមួយ ដែលអាចអោយអ្នកទិញយូនីត អាចចំណេញលុយមកវិញបានទាំងអស់ តាមលក្ខខណ្ឌទិញត្រឡប់មកវិញ ដែលម្ចាស់គម្រោងផ្ដល់ឱ្យ។
លក្ខខណ្ឌទិញត្រឡប់មកវិញនេះ អនុញាតិឱ្យអ្នកទិញ លក់យូនីតត្រឡប់មកម្ចាស់គម្រោងវិញ ក្នុងតម្លៃដ៏ពិសេស គឺស្មើនឹង ១៣០% នៃតម្លៃដើម។ Holiday Outlets ផ្ដល់ជូនកញ្ចប់វិនិយោគ ២ប្រភេទ សម្រាប់សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្ម និងវិនិយោគិនបរទេស។
កញ្ចប់វិនិយោគប្រភេទ A
ប្រសិនបើលោកអ្នកមានគម្រោង ចាប់ផ្ដើមអាជីវកម្មថ្មី នៅមជ្ឈមណ្ឌល Holiday Outlets
កញ្ចប់វិនិយោគប្រភេទ A គឺជាជម្រើសដ៏សក្តិសម ដែលផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដូចជា៖
- ចាប់ផ្ដើមគំនិតអាជីវកម្មថ្មី ជាមួយនឹងសហគមន៍សហគ្រិន ដែលមានគំនិតដូចនឹងលោកអ្នក
- ថ្លៃថែទាំទាប
- លក្ខខណ្ឌបង់រំលស់រយៈពេល ២៤ខែ (២ ឆ្នាំ)
- លក្ខខណ្ឌទិញត្រឡប់មកវិញពីម្ចាស់គម្រោង
កញ្ចប់វិនិយោគប្រភេទ B
ប្រសិនបើអ្នកមានបំណងចង់ទិញយូនីតទុក ប៉ុន្តែពុំមានគម្រោងបើកអាជីវកម្មថ្មីនោះឡើយ កញ្ចប់វិនិយោគប្រភេទ B គឺជាជម្រើសដ៏សក្តិសម ដែលផ្តល់ជូនអត្ថប្រយោជន៍ដូចជា៖
- កិច្ចសន្យាជួលត្រឡប់ទៅកាន់ម្ចាស់គម្រោង
- ទទួលបានប្រាក់ចំណូលដោយប្រយោល (កើនឡើងរៀងរាល់ឆ្នាំ)
- ការគ្រប់គ្រងដែលគ្មានភាពស្មុគស្មាញ
- លក្ខខណ្ឌបង់រំលស់រយៈពេល ២៤ខែ (២ ឆ្នាំ)
- លក្ខខណ្ឌទិញត្រឡប់មកវិញពីម្ចាស់គម្រោង
តាមរយៈការផ្ដល់ជូនកញ្ចប់វិនិយោគ ដែលមានភាពបត់បែនខ្ពស់ មជ្ឈមណ្ឌល Holiday Outlets បង្កភាពងាយស្រួល សម្រាប់វិនិយោគិន ក៏ដូចជាសហគ្រិនវ័យក្មេង ក្នុងការចាប់ផ្ដើមអាជីវកម្មថ្មី ហើយរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងទីផ្សារប្រទេសកម្ពុជា យ៉ាងពិតប្រាកដ ។
*កញ្ចប់វិនិយោគប្រភេទ A ផ្ដល់ជូនម្ចាស់អាជីវកម្ម នូវជម្រើសក្នុងការលក់យូនីតរបស់ខ្លួន មកកាន់ម្ចាស់គម្រោងវិញ ក្រោយរយៈពេល ៥ឆ្នាំ ១០ឆ្នាំ ឬ១៥ឆ្នាំ បន្ទាប់ពីទិញយូនីតនោះ ដោយទទួលបានទាំងថ្លៃដើម និងប្រាក់ចំណេញបន្ថែម ៣០% ពោលគឺស្មើនឹង ១៣០% នៃតម្លៃដើមរបស់យូនីត។
*កញ្ចប់វិនិយោគប្រភេទ B ផ្ដល់ជូនម្ចាស់អាជីវកម្ម នូវជម្រើសក្នុងការលក់យូនីតរបស់ខ្លួន មកកាន់ម្ចាស់គម្រោងវិញ ក្រោយរយៈពេល ៥ឆ្នាំ ១០ឆ្នាំ ឬ ១៥ឆ្នាំ បន្ទាប់ពីទិញយូនីតនោះ។ ដើម្បីធានាថា ការវិនិយោគផ្ដល់ផលចំណេញខ្ពស់ រៀងរាល់៥ឆ្នាំម្ដង ម្ចាស់គម្រោងនឹងបង្កើនប្រាក់ចំណូល (ពីការជួលត្រឡប់) សម្រាប់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម អំពីគម្រោងនេះ សូមទាក់ទងមកកាន់លេខទូរស័ព្ទ 092 92 1000/099 551 066 ឬ ចូលទៅកាន់គេហទំព័រ
https://holiday-outlets.com/។
(អត្ថបទពាណិជ្ជកម្ម)