អត្ថបទពាណិជ្ជកម្ម
ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី បើក​លក់​ទីតាំង​ថ្មី និង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​រហូតដល់ ៧%
30, Jul 2020 , 3:50 pm        
រូបភាព
​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ប្រកាស​បើក​លក់​ទីតាំង​ថ្មី​ជូន​ដល់​អតិថិជន នៅ​ថ្ងៃទី​១ និង​ទី​២ ខែសីហា ឆ្នាំ​ ២០២០ ខាងមុខ​ហើយ ជាមួយ​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន រហូតដល់​៧% ឯណោះ​។ ការបើក​លក់​ទីតាំង​ថ្មី នៃ​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី របស់ ជីប ម៉ុង លែ​ន នៅពេលនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និង​ការគាំទ្រ​យ៉ាងខ្លាំង លើ​ប្រភេទ​ម៉ូត​ផ្ទះ​ថ្មី​របស់​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី​។​
 
​នាពេល​ដ៏​ខ្លី​ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ នឹង​បើក​ការដ្ឋាន​សាងសង់​រុក្ខវិថី​អង្គរ ទទឹង​៣០​ម៉ែត្រ ចាប់ ពី​មហាវិថី​ឈ្នះ​ឈ្នះ (​ផ្លូវ​ទំនប់​កប់​ស្រូវ​) កាត់មុខ​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ដល់​រង្វង់​មូល​កាំ​កូ​។ រុក្ខ​វី​ថី​នេះ នឹង​សម្រួល​ដល់​ការធ្វើដំណើរ របស់​អតិថិជន​ក្នុង​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី កាន់តែ​ងាយស្រួល​។​
 
​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី គឺជា​គម្រោង​ដែលមាន​សួនច្បារ Central Park ដ៏​ធំ​ដំបូង​គេ​បង្អស់​មួយ នៅក្នុង​រាជធានី​ភ្នំពេញ និង​ជា​គម្រោង​អភិវឌ្ឍន៍​ទំនើប​ចម្រុះ ដែលមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ស្ថាប័នរដ្ឋ អគារ​ការិយាល័យ និង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម ដ៏​មមាញឹក​។​
 
​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ ក្នុង​ការទិញ​លំនៅឋាន អាច​អញ្ជើញ ទៅកាន់​ការិយាល័យ​លក់​របស់​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ផ្ទាល់​តែម្តង ដោយ​គ្រាន់តែ​ឆ្លងកាត់​ខ្លោងទ្វារ​សេះ ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី បត់​ស្តាំ ត្រង់​រង្វង់​មូល រួច​ធ្វើដំណើរ​ទៅ​ត្រង់​បន្តិច នឹង​ឃើញ​ទីតាំង​ការិយាល័យ​លក់ របស់​គម្រោង​មិន​ខាន​។​








 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ ០៦១ ៩៩៧ ៨៨៨៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com