កីឡាអន្តរជាតិ
អន្តរជាតិ
Inter Milan ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ក្រោយ​ខកខាន​២២​ឆ្នាំ​
18, Aug 2020 , 7:59 am        
រូបភាព
Lukaku រកបាន២គ្រាប់ចុងក្រោយក្នុងជ័យជម្នះ ៥-០ របស់ Inter Milan លើ Shaktar Donetsk។ រូបថត UEL
Lukaku រកបាន២គ្រាប់ចុងក្រោយក្នុងជ័យជម្នះ ៥-០ របស់ Inter Milan លើ Shaktar Donetsk។ រូបថត UEL
ដោយ: ថ្មីៗ
Inter Milan បានទទួល​ជ័យជម្នះ Shakhtar Donetsk ៥-០ ដើម្បី​ឡើងទៅ​ជួប​ម្ចាស់​ជើងឯក​៥​ជំនាន់ Sevilla នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Europa League​។ នេះ​ជាការ​ឈានទៅ​ដើម​ពាន​លំដាប់​ទី​ពីរ​អឺរ៉ុប​លើកដំបូង​របស់​ក្រុម​អ៊ីតាលី​មួយ​នេះ ក្រោយ​ខកខាន​អស់​រយៈ​២២​ឆ្នាំ​។​



​ក្នុងជំនួប​ដែល​គ្មាន​អ្នកទស្សនា​នៅ​កីឡដ្ឋាន Merkur Spiel-Arena ក្រុង Düsseldorf ប្រទេស​អាល្លឺម៉ង់ Inter Milan រកបាន​៥​គ្រាប់ ដែល​សម្រេចបាន​ដោយ Lautaro Martinez (១៩, ៧៤) Danilo D’Ambrosio (៦៤) និង Romelu Lukaku (៧៨, ៨៣) ខណៈ Shakhtar Donetsk របស់​អ៊ុយ​ក្រែ​ន ធ្វើ​មិនបាន​សម្រេច​មួយគ្រា​ប់​ណា​ឡើយ​។​

Inter Milan ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ជា​លើក​ទី​៥ ដោយ​ធ្លាប់​បានឈ្នះ​ជើងឯក​៣​លើក​នៅ​ឆ្នាំ​១៩៩១ ឆ្នាំ​១៩៩៤ និង​ឆ្នាំ​១៩៩៨ តែ​ខក​ឱកាស​នៅ​ឆ្នាំ​១៩៩៧​។ ពួកគេ​ត្រូវ​តទល់​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ Sevilla នៅ​ថ្ងៃទី​២១ ខែសីហា នៅ​កីឡដ្ឋាន RheinEnergieStadion ក្រុង Cologne ប្រទេស​អាល្លឺម៉ង់​។ Sevilla ដែលជា​ម្ចាស់​ជើងឯក​៥​ជំនាន់ ដោយ​ក្រុម​អេ​ស្ប៉ា​ញ​មួយ​នេះ បាន​ទម្លាក់ Manchester United ក្នុង​លទ្ធផល ២-១៕


© រក្សាសិទ្ធិដោយ thmeythmey.com