ជាតិ
ឫស្សី​សាង​ម៉ុ​ន​ដែល​យកទៅ​ច្នៃ​ជា​សង្ហារិម និង​វត្ថុ​លម្អ​ផ្សេងៗ កាន់​តែមាន​តម្រូវការ​ច្រើន​លើ​ទីផ្សារ​
27, Aug 2020 , 8:59 am        
រូបភាព
ដោយ:
​ឫស្សី​សាង​ម៉ុ​ន ជា​ប្រភេទ​ឈើ​មួយ​ដែលមាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ក្រាស់ក្រែល និង​ដែល​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ កំពុង​ដាំ​ដុះ​។ ឫស្សី​មួយ​ប្រភេទ ក្រៅ​តែ​អាច​បរិភោគ​(​ទំពាំង​) ដើម​របស់គេ​អាច​យក​ធ្វើជា​គ្រឿងសង្ហារិម​លម្អ​គេហដ្ឋាន កែច្នៃ​នៅក្នុង​រី​សត ឬ​បឹង​កា​ឡូ​ជាដើម​។ លោក គួ​ន ឌឿ​ន ដែលជា​អ្នកលក់​ពូជ​ឫស្សី​សាង​ម៉ុ​ន នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា ប្រភេទ​ដើម​ឫស្សី​សាង​ម៉ុ​ន បាន​និយម​ដាំ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ នៅ​កម្ពុជា​។

 
​លោក គួ​ន ឌឿ​ន បញ្ជាក់​បន្ថែមថា​៖ «​កាលពី​២​ឆ្នាំ​ដំបូង អ្នកទិញ​គាត់​យក​ដាំ​សម្រាប់​ធ្វើជា​ចំការ ដោយ​យក​ផលដំណាំ​ដែលជា​ទំពាំង ប៉ុន្តែ​ឥឡូវ គឺ​ពួកគាត់​ភាគច្រើន​ដាំ​សម្រាប់​ទុក​ធ្វើ​រី​សត​លក្ខណៈ​ទេសចរណ៍ បឹង​ហ្គា​ឡូ និង​គ្រឿងសង្ហារិម​។ មាន​អ្នកខ្លះ គាត់​ដាំ​ទុក​ធ្វើ​សិប្បកម្ម ពេលខ្លះ​គាត់​មាន​លុយ​អត់​ដឹង​ធ្វើ​អ្វី គាត់​ក៏​ទិញ​ឫស្សី​ដាំ​ទុកចោល​ទៅ ប្រហែល​២ ទៅ ៣ ឆ្នាំ​អី​ទៀត គាត់​បង្កើតជា​រោង​ជាង សម្រាប់​ទុក​កែច្នៃ​បានធ្វើ​ជា​សិប្ប​កម្មបាន​»​។​
 
​តាម​លោក គួ​ន ឌឿ​ន ពូជ​ឫស្សី​សាង​ម៉ុ​ន​នេះ គឺ​លោក​នាំចូល​ពី​ប្រទេស​ថៃ ដែល​នៅ​ទីនោះ​ក៏​គេ​និយម​ដាំ ព្រោះ​វា​ងាយស្រួល​ថែទាំ និង​ឆាប់​បាន​ផល​។ ក្រៅពី​ឫស្សី​សាង​ម៉ុ​ន លោក ឌឿ​ន ក៏មាន​លក់​ឫស្សី​ផ្អែម និង​ឫស្សី​ពីងពុង និង​ដើមឈើ​ហូប​ផ្លែ​មួយចំនួនទៀត​ដូចជា​ទុរេន ដូងក្រអូប សាវម៉ាវ និង​ខ្នុរ​ជាដើម​៕
 


រូបកូនឫស្សីសាងម៉ុន ពីទំព័រហ្វេសប៊ុក កសិកម្មសាងម៉ុន


រូបភាពពី កសិកម្មភស្រុកភ្នំព្រឹក


 រូបភាពពី កសិកម្មភស្រុកភ្នំព្រឹក

Tag:
 ឫស្សី​សាង​ម៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com