ជាតិ
ពីនេះ ពីនោះ
ក្រុមការងារ​«​អង្គរ និង​លើសពីនេះ​» បន្ត​សម្ភាស​អ្នកជំនាញ​នៅក្នុង​បរិវេណ​អង្គរវត្ត​
27, Aug 2020 , 10:04 am        
រូបភាព
​ក្រុមការងារ «​អង្គរ និង​លើសពីនេះ​» កំពុង​ស្ថិតនៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប ដើម្បី​ផលិត​វីដេអូ​ឯកសារ​ឯកសារ​វីដេអូ​ប្រវត្តិសាស្ត្រ​ទាក់ទង​ទៅនឹង​តំបន់​អង្គរ​។ ឯកសារ​វីដេអូ​ផ្លូវការ នឹងត្រូវ​ចាក់ផ្សាយ ក្នុងពេល​ឆាប់ៗ​នេះ​។​

 
 អង្គរ និង​លើសពីនេះ​…! គឺជា​កម្មវិធី​ថ្មី​មួយទៀត ដែល​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey) និង​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផលិត​រួមគ្នា​។ ជា​កម្មវិធី​ផ្តោត​ជាពិសេស​ទៅលើ​តម្លៃ​ប្រាង្គ​ប្រាសាទ​, វប្បធម៌​, ប្រពៃណី​, ធម្មជាតិ​(​សត្វ និង​ព្រៃ​), បុរាណ​ស្ថាន​, តំបន់​ប្រវត្តិសាស្ត្រ​, ម្ហូបអាហារ និង​សម្លៀកបំពាក់​ជាដើម ដែល​ស្ថិតនៅក្នុង​ខេត្តសៀមរាប​និយាយ​ជារួម និង​និយាយ​ដោយឡែក​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ 
 
​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey ដោយ​មានការ​ការផ្តួចផ្តើម​គំនិត និង​យល់ព្រម​សហការ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ព្យាយាម​ផលិត​ឯកសារ​វីដេអូ​ប្រវត្តិសាស្ត្រ ទាក់ទង​ទៅនឹង​តំបន់​អង្គរ​បន្ថែមទៀត​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។ ឯកសារ​វីដេអូ​នេះ អាច​នឹង​ឡើងជា​ពីរ​ភាសា​៖ ខ្មែរ និង អង់គ្លេស​។ 
 
​ដោយ​យល់ឃើញ​ពី​តម្លៃ​ដ៏​មហិមា​នៃ​រមណីយដ្ឋាន​អង្គរ​-​ឧទ្យាន​អង្គរ  និង​កង្វះខាត​ខ្លះៗ នៃ​ដំណើរការ​ចងក្រង​ឯកសារ​មួយចំនួន​ផងដែរ​នោះ​(​ឯកសារ​មួយចំនួនធំ​បាន​ចងក្រង​ហើយ​), សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey បានសម្រេច​ចិត្ត​បង្កើត​កម្មវិធី​«​អង្គរ និង​លើសពីនេះ​…!»​ដើម្បី ចូលរួមចំណែក​ផលិត​ឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន​បន្ថែមទៀត​នៅតាម​ប្រាង្គ​ប្រាសាទ​នានា​នៅតាម​រមណីយដ្ឋាន និង​ឧទ្យាន​អង្គរ​ក្នុង​ខេត្តសៀមរាប​។ ចងក្រង អភិរក្ស និង​ផ្សព្វផ្សាយ​។  
 
​សារព័ត៌មាន​ថ្មីៗ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន COCA-COLA Cambodia, ក្រុមហ៊ុន Mercedes-Benz Cambodia និង​សណ្ឋាគារ Vitroth’s ដែល​ជួយឧបត្ថម្ភ​កម្មវិធី​
​អង្គរ និង​លើសពីនេះ​…! 


 























© រក្សាសិទ្ធិដោយ thmeythmey.com