COVID-19
ជាតិ
ជនជាតិចិនម្នាក់​​ ​ជាសះស្បើយពីកូវីដ-១៩ ខណៈ​អ្នកជំងឺសល់៨នាក់
28, Aug 2020 , 9:10 am        
រូបភាព
 រូបភាពពីនាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង
រូបភាពពីនាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​២៨ ខែសីហា​នេះ បានបញ្ជាក់ថា មានអ្នកជា​សះស្បើយកូវីដ-១៩ ​ចំនួន​១​នាក់​ទៀត​ដែលជា​ជនជាតិ​ចិន អាយុ​២៧​ឆ្នាំ។ បុរស​រូបនេះ គឺ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្វីលីពីន​ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែសីហា​។​



ចំណែកអ្នកជំងឺ​​ នៅសល់តែ​៨​នាក់ប៉ុណ្ណោះ ​និង​​កំពុង​​​​ព្យាបាល​នៅមណ្ឌល​សុខភាព​ចាក់អង្រែទាំងអស់​។ ក្រសួង​ក៏​ប្រកាសថា ពុំមាន​ករណី​ឆ្លង​ថ្មី​ឡើយ​ក្នុង​រយៈពេល​២​សប្តាហ៍​មកហើយ​។ ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែសីហា​នេះ ក្នុងចំណោម​អ្នកជំងឺ​២៧៣​នាក់ មាន​អ្នកជា​សះស្បើយ​ចំនួន​២៦៥​នាក់ ដោយ​ស្រី​៥៤​នាក់ បុរស​២១១​នាក់  ស្មើនឹង​៩៧.០៧​ភាគរយ​៕  
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com