ជាតិ
«​អ​តិ្ថ​ភាព​»​មានន័យ​ផ្ទុយ​ពី​«​នត្ថិភាព​»
29, Aug 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​«​អត្ថិភាព​»​មានន័យថា ភាព​នៃ​អ្វីៗ​ដែលមាន ហើយ​កើតចេញពី​ការនឿយហត់ ព្យាយាម​រឹងប៉ឹង ខំប្រឹង​ខំអត់​។ ពាក្យ​នេះ​ផ្ទុយ​ពី​«​នត្ថិភាព​»​ដែល​មានន័យថា ភាព​នៃ​អ្វីៗ​ដែល​មិនមាន​។

 
 
​ថ្វី​ពាក្យ​«​អ​តិ្ថ​ភាព​»​ដែល​ក្បួន​ភាសា​ខ្មែរ​បង្ហាញថា ឲ្យ​តែមាន​អក្សរ​«​អ​»​នៅ​ពីមុខ ដឹង​តែ​ពាក្យ​នោះ សំដៅលើ​ភាពអវិជ្ជមាន​។ ឧទាហរណ៍​៖ អកតញ្ញូ​(​បំភ្លេច​គុណ​),​អកុសល​(​សេចក្តី​អាក្រក់​), អយុត្តិធម៌​(​សេចក្តី​លំអៀង​),​អឃោស​(​ដែល​មិន​គឹកកង ដែលមាន​សូរសព្ទ​មិន​កងរំពង​), អវិជ្ជា ឬ​អវិទ្យា​(​សេចក្តី​ល្ងង់​), អវិរូឡ្ហ​(​ដែល​មិន​ដុះ​លូតលាស់​), អធរមាន ឬ​អវិជ្ជមាន​(​ដែល​គ្មាន​សោះ​), អនុបត្ថម្ភ​(​ដែល​ឥត​សេចក្តី​ទំនុកបម្រុង​), អគុណ​(​ដែល​គ្មាន​ដឹងគុណ​)​។ 
 
​ប៉ុន្តែ​មិនមែន​ឲ្យ​តែមាន​អក្សរ​«​អ​»​នៅ​ពីមុខ​ពាក្យ គឺ​សុទ្ធតែ​បង្ហាញ​ពី​ភាពអវិជ្ជមាន​នោះទេ តួយ៉ាង​ពាក្យ​«​អត្ថិភាព​»​នេះ​បង្ហាញ​ពី​ភាពមានបាន​។ ចំណែក​ពាក្យ​ខ្លះទៀត ឧទាហរណ៍​៖ អហិង្សា​(​គ្មាន​អំពើហិង្សា​), អនុញ្ញាត​(​ការយល់ព្រម​), អនុវត្តន៍​(​ការប្រព្រឹត្ត​តាម​),​អនុគ្រោះ​(​ករុណា​),​អធិប្បាយ​(​ការពន្យល់​ដោយមាន​ភស្តុតាង​។​ល​៕ 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com