អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ​ឈានមុខ​មួយ​នៅ​កម្ពុជា បាន​បោះជំហាន​មុនគេ​ក្នុងការ​ចងក្រង​កម្មវិធី​សិក្សា​អន​ឡាញ​ផ្ទាល់ខ្លួន សម្រាប់​ការអប់រំ​ក្នុង​បរិបទ​កូ​វីដ​-១៩
28, Aug 2020 , 6:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពេល​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីប្រកាស​បិទ​គ្រឹះស្ថានសិក្សា​ទូទាំងប្រទេស​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ក្នុង​ការរីក​រាលដាល នៃ​វីរុស​កូ​វីដ​-១៩ ការសិក្សា​រៀនសូត្រ ត្រូវបាន​អនុវត្តតាម​ប្រព័ន្ធ​អន​ឡាញ ឬ​តាម​ការសិក្សា​ពី​ចម្ងាយ​។
 
​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ ស្ថិត​ក្នុងចំណោម​គ្រឹះស្ថានសិក្សា ដែល​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ផ្តល់នូវ​ការអប់រំ​ប្រកបដោយ​គុណភាព តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដល់​សិស្សានុសិស្ស​គ្រប់រូប​។ ដោយ​ជឿជាក់ថា ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ នឹង​ធ្វើឱ្យ​ការសិក្សា​ពី​ចម្ងាយ​អូសបន្លាយ​ពេល សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ បាន​ចងក្រង​ប្រព័ន្ធ​កម្មវិធីសិក្សា​អេឡិចត្រូនិក​របស់ខ្លួន ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​បំផុត ក្នុង​ការបន្ត​ផ្តល់នូវ​ការអប់រំ​ដល់​សិស្សានុសិស្ស​។​




 
​នាយិកា​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ លោកស្រី Phillips Barson មាន​ប្រសា​ស​ថា​៖«​ហ៊ែ​រ៉ុ​ដស៍​មាន​មោទកភាព​ខ្ពស់បំផុត ដែល​បាន​ក្លាយជា​គ្រឹះស្ថានសិក្សា​ឈានមុខ​គេ ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​សិក្សា​អេឡិចត្រូនិក​ផ្ទាល់ខ្លួន ដើម្បី​ឆ្លើយតប​នឹង​ការអប់រំ ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ​»​។​
 
​ប្រព័ន្ធ​សិក្សា​អេឡិចត្រូនិក​នេះ អាចឱ្យ​សិស្សានុសិស្ស សិក្សា​គ្រប់មុខ​វិជ្ជា ដូច​នៅ​សាលា​ដែរ​។ គ្រូបង្រៀន​នៅ​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ មានគុណ​វ​ឌ្ឍិ​ខ្ពស់ ក្នុងការ​ប្រើប្រាស់​កម្មវិធី​ដ៏​ទំនើប​នេះ ប្រកបដោយ​ភាព​ស្ទាត់ជំនាញ ក្នុង​ការផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​។ មាតាបិតា ឬ​អាណាព្យាបាល ក៏​អាច​តាមដាន​ការសិក្សា រៀនសូត្រ កិច្ចការ​ផ្ទះ ជួយ​បង្រៀន​បុត្រ​ធីតា​បន្ថែម តាមរយៈ​ប្រព័ន្ធ​អប់រំ​អេឡិចត្រូនិក​នេះ​ផងដែរ​។​
 
​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ ជា​សាលារៀន​អន្តរជាតិ​ឈានមុខ​គេ​មួយ ដែល​ប្រើប្រាស់​កម្មវិធីសិក្សា​អន្តរជាតិ​ដូចជា​កម្មវិធី IEYC (International Early Years Curriculum) កម្មវិធី IPC (International Primary Curriculum) កម្មវិធី IGCSE (International General Certificate of Secondary Education) និង​កម្មវិធី​ចំណេះដឹង​ទូទៅ​ខ្មែរ​ប្រកបដោយ​គុណភាព​ខ្ពស់បំផុត និង​មាន​បន្ថែម​ថ្នាក់​ភាសា​ចិន​ផងដែរ​។ 
 














​សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ព័ត៌មាន​ចុះឈ្មោះ​ចូលរៀន សូម​ទាក់ទង​មកកាន់​៖
023 936 999, 010 296 688, - សាខា​អូឡាំពិក​
023 974 999, 061 296 688 - សាខា​បឹង​កេងកង​១ - កម្រិត​ម​តេ្ត​យ្យ​
023 973 999, 077 296 688 – សាខា​បឹង​កេងកង​១ - កម្រិត​បឋមសិក្សា​
023 973 999, 077 296 688 – សាខា​បឹង​កេងកង​១ - កម្រិត​មធ្យមសិក្សា​
 
 
​ទស្សនា​វីដេអូ​បញ្ជ​ប់​ឆ្នាំ​សិក្សា ២០២០: https://rb.gy/faamhl
​តម្លៃ​កម្មវិធី​ទូរ​សព្ទ​ដៃ​របស់​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ : 
•​ ​Android: https://bit.ly/39QMp7V
​គេហទំព័រ​: https://harrods.edu.kh/
 

© រក្សាសិទ្ធិដោយ thmeythmey.com