ជាតិ
អត្ថបទពាណិជ្ជកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ផ្ដល់អំណោយដល់ពលរដ្ឋជាដៃគូរបស់ខ្លួនដែលកំពុងជួបផលលំបាកអំឡុងកូវីដ-១៩
30, Aug 2020 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក បានរៀបចំចែកអំណោយជាគ្រឿងឧបភោគ និងសម្ភារខ្លះៗមួយចំនួនទៅដល់គ្រួសារដៃគូរបស់ចម្រើនដែលក្រីក្រ និងងាយរងគ្រោះបំផុតហើយកំពុងតែជួបជីវភាពលំបាកក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ។ កម្មវិធីនេះ ស្ថិតនៅក្រោមគម្រោងសហហិរញ្ញប្បទានក្រោមគម្រោង «RIFF-SEA»  រៀបចំដោយអង្គការ SPTF (Social Performance Task Force) ។
 
ដើម្បីជាការចូលរួមចំណែកជួយសម្រាលបន្ទុក ដល់ដៃគូដែលបាន និងកំពុងប្រើប្រាស់សេវាកម្ម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ប្រជាពលរដ្ឋជាដៃគូរបស់ចម្រើន ចំនួន៣៤១គ្រួសារ ត្រូវបានផ្ដល់ជូនការកញ្ចប់ឧបត្ថម្ភនូវគ្រឿងសម្ភារចាំបាច់ខ្លះៗឆ្លើយតបតម្រូវការរស់នៅប្រចាំថ្ងៃរួមមាន អង្ករ ទឹកត្រី អំបិល ត្រីខកំប៉ុង សាប៊ូ និងអាល់កុលសម្រាប់លាងដៃ ។


 
គួររំលឹកផងដែរថា ចម្រើន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់បានចាប់ផ្តើមប្រតិបត្តិការតាំងតែពីដើមឆ្នាំ២០០៦ មក ហើយមានទស្សនវិស័យរបស់ខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេខាងផ្នែកការងាសង្គម នៅក្នុងប្រទេសកម្ពុជា ហើយកន្លងមកគ្រឹះស្ថាននេះបានធ្វើកិច្ចការទាំងនោះជាបន្តបន្ទាប់ និងបានទទួលវិញ្ញាបនបត្រទទួលស្គាល់ស្នាដៃទាំងនោះជាលក្ខណៈអន្តជាតិជាច្រើនផងដែរ និងថ្មីៗនេះ ចម្រើន បានទទួលបានវិញ្ញាបនប័ត្រការពារអតិថិជន ពីស្ថាប័ន Smart Campaign។ បច្ចុប្បន្ននេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន មានសាខាចំនួន ២១ ដែលប្រតិបត្តិការក្នុងបណ្តាខេត្តរាជធានីចំនួន ១២ ។ ចំពោះដៃគូបាននិងកំពុងទទួលឥណទានមានសរុប៣៨.៥៦៨ នាក់ ភាគច្រើនជាស្រ្តី ជាមួយនឹងផលបត្រឥណទានសរុបជាង ២៦លានដុល្លារអាមេរិក ។ ក្រៅពីការផ្តល់ឥណទាន ចម្រើន បានផ្តោតសំខាន់ទៅលើការផ្តល់សេវាសេដ្ឋកិច្ចសង្គមមួយចំនួនផេ្សងទៀតផងដែរ ។
 
«ស្រលាញ់សង្គម និងគ្រួសារ ការពារខ្លួនអ្នកពីការឆ្លង ជំងឺកូវីដ១៩»៕

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com