កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan Ibrahimovic វ័យ​៣៨​ឆ្នាំ បន្ត​លេង​ឲ្យ AC Milan មួយ​រដូវ​កាល​ទៀត​
01, Sep 2020 , 9:59 pm        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Zlatan Ibrahimovic យល់ព្រម​បន្ត​កិច្ចសន្យា​រយៈពេល ១ ឆ្នាំ​ទៀត​ជាមួយ​ក្លិប​យក្ស​អ៊ីតាលី AC Milan​។​



​បើទោះបី​ឈានដល់​វ័យ ៣៨ ឆ្នាំ​ក្តី ប៉ុន្តែ​អតីត​សមាជិក និង​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត រូបនេះ​នៅតែ​អា​ចរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ចំនួន ១១ គ្រាប់​សម្រាប់ AC Milan ចាប់តាំងពី​ចាកចេញ​ពី LA Galaxy ត្រឡប់​ទៅ​ក្រុម​ក្នុង​លី​គ​កំពូល Serei A កាលពី​ខែមករា​។​
 
Ibrahimovic ដែល​ធ្លាប់ជា​កីឡាករ​របស់ AC Milan លើកដំបូង​កាលពី​ឆ្នាំ ២០១០ និង​ជួយ​ក្រុម​ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ីតាលី​នៅ​រដូវ​កាលនោះ បាន​បន្ត​ការហ្វឹកហាត់​មុន​រដូវ​កាល​ថ្មី ២០២០-២១ ជាមួយ​មិត្ត​រួម​ក្រុម​របស់ខ្លួន​នៅ​ទីលាន San Siro នៅ​ថ្ងៃទី​៣១ ខែសីហា​។​


 
AC Milan បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង​ចំណាត់ Serie A រដូវ​កាល​មុន ដែល​មានន័យថា​ក្រុម​នេះ​បាន​កៅអី​ជម្រុះ play-off ពានរង្វាន់​លំដាប់​ទី​២​អឺរ៉ុប UEFA Europa League​។ 
​ខ្សែប្រយុទ្ធ​ឆ្នើម ដែល​គេ​តែ​ហៅថា​លោក​ព្រះ​នេះ ធ្លាប់​លេង​ឲ្យ​ក្រុម​កំពូលៗ​យ៉ាងច្រើន​ជាពិសេស​ក្រុម​ក្នុង​ក្របខណ្ឌ Serie A ដូចជា Juventus និង Inter Milan រួមទាំង​ក្រុម​យក្ស​បារាំង Paris St-Germain និង​យក្ស​អង់គ្លេស Manchester United ផង​៕

Tag:
 Zlatan Ibrahimovic
  AC Milan
© រក្សាសិទ្ធិដោយ thmeythmey.com