អត្ថបទពាណិជ្ជកម្ម
មានគម្រោងទិញផ្ទះមែនទេ? ធនាគារ ហ្វីលីព អាចឲ្យអ្នកខ្ចីទិញផ្ទះរហូតដល់៩០%នៃតម្លៃផ្ទះសរុប
02, Sep 2020 , 11:32 am        
រូបភាព
ដោយ: ថ្មីៗ
ការទិញផ្ទះគឺត្រូវបានគេចាត់ទុកថា ជាការចំណាយលុយដ៏ច្រើនបំផុតក្នុងមួយជីវិតរបស់អ្នក ព្រោះមនុស្សភាគច្រើនមិនងាយមានលុយទាំងដុលយកទិញផ្ទះឡើយ។ ទោះជាមនុស្សភាគច្រើនមិនអាចមានលុយទាំងដុលសម្រាប់ទិញផ្ទះ តែពួកគាត់នៅតែអាចទិញផ្ទះក្នុងក្ដីស្រមៃរបស់ពួកគាត់បានគឺទិញតាមរយៈការបង់រំលស់។
 
បើនិយាយការទិញផ្ទះបង់រំលស់ ប្រជាជនមួយចំនួនក៏នៅតែមានផលលំបាក ព្រោះពេលពួកគាត់ទិញផ្ទះបង់រំលស់គេតម្រូវឲ្យបង់ប្រាក់កក់( down payment) ចាប់ពី២០%ទៅ៣០%នៃតម្លៃផ្ទះសរុបដែលធ្វើឲ្យពួកគាត់ពិបាករកលុយបង់ប្រាក់កក់ពេលទិញផ្ទះបង់រំលស់។
 
ដោយមើលឃើញពីបញ្ហានេះ ធនាគារ ហ្វីលីពដែលជាធនាគារធំមួយនៅកម្ពុជា បានជួយដោះស្រាយបញ្ហាប្រាក់កក់សម្រាប់ទិញផ្ទះ ពោលគឺធនាគារ ហ្វីលីពផ្ដល់កម្ចីទិញផ្ទះរហូតដល់ទៅ៩០%នៃតម្លៃផ្ទះសរុប មានន័យថាអ្នកត្រូវបង់ប្រាក់កក់តែ១០%ប៉ុណ្ណោះ ខណៈគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុភាគច្រើនតម្រូវឲ្យអ្នកបង់ប្រាក់កក់ចាប់ពី២០ទៅ៣០% នៃតម្លៃផ្ទះសរុប។ ទន្ទឹមនឹងនេះ ធនាគារ ហ្វីលីព ចាប់ផ្តើម Promotion កម្ចីទិញផ្ទះចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្នុងអត្រាការប្រាក់ទាបបំផុតត្រឹមតែ ០.៦៩%ក្នុងមួយខែ គិតជាឆ្នាំគឺ ៨.២៥%ក្នុងមួយឆ្នាំ រយៈពេលវែងរហូតដល់ ២៥ឆ្នាំ  និងអាចកម្ចីបានរហូតដល់៩០% នៃតម្លៃផ្ទះថែមទៀតផង រីឯលក្ខខណ្ឌក៏មានភាពងាយស្រួលមិនស្មុគ្រស្មាញនិងរយៈពេលអនុម័តឆាប់រហ័ស។
 
គម្រោងនេះផ្តល់ឱកាសសម្រាប់អ្នករស់នៅរាជធានីភ្នំពេញដែលមានបំណងចង់ទិញផ្ទះក្នុងក្តីស្រម៉ៃនិងរស់នៅប្រកបដោយផាសុកភាព ។ សូមរួសរាន់ដាក់ពាក្យស្នើសុំកម្ចីទិញផ្ទះរបស់ធនាគារ ហ្វីលីព នៅថ្ងៃនេះ ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 086 930 000 និង 089 989 818៕
 
ធនាគារ ហ្វីលីព ជាធនាគារដែលមានសាខាច្រើនជាងគេលំដាប់ទី៣នៅកម្ពុជា ប្រតិបត្តិការ២០ខេត្តក្រុងនិងមាន៨៩សាខា។ ធនាគារ ហ្វីលីព ដែលទើបតែរួមបញ្ចូលគ្នាជាផ្លូវការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត គឺជាផ្នែកមួយរបស់ហ្វីលីពកាពីតាល់ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គល ទាំងគ្រប់ប្រភទសាជីវកម្ម នៅច្រើនជាង១៥ ប្រទេស។


 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com