អត្ថបទពាណិជ្ជកម្ម
Nokia 5.3 អេក្រង់​រាង​តំណក់ទឹក​ប្លែក​ភ្នែក ជាមួយ​កាមេរ៉ា​ដល់​ទៅ ៤​គ្រាប់ មាន​លក់​នៅ​កម្ពុជា​ហើយ
02, Sep 2020 , 5:59 pm        
រូបភាព
Nokia 5.3 គឺជា​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប ដែលមាន​រូបរាង​ស្រស់ស្អាត ស្ដើង ស្រាល ដោយ​រចនា​ឡើង​តាមបែប​យុវវ័យ​។ ម៉ូ​ឌែ​ល Nokia 5.3 នេះ​ក៏​ជា​ស្មា​ត​ហ្វូ​ន​ប្រភេទ​ចុងក្រោយ របស់​ក្រុមហ៊ុន ដែល​បាន​បំពាក់​មកជា​មួយ នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន រួមជាមួយ​អេក្រង់​ប្លែក​ភ្នែក​ប្រភេទ Gorilla Glass3 ដែលមាន​រាង​ជា​តំណក់ទឹក ទំហំ​រហូតដល់​ទៅ 6.55 inches​។ កាន់តែ​ពិសេស​ទៀត​នោះ Nokia ម៉ូ​ឌែ​ល 5.3 នេះ​បាន​បំពាក់​មក​ជាមួយនឹង Camera ផ្នែក​ខាងក្រោយ​រហូតដល់​ទៅ ៤ គ្រាប់​ឯណោះ ពិតជា​អស្ចារ្យ​មែនទែន​។​


 
​ក្រុមហ៊ុន Nokia បាន​អភិវឌ្ឍ​ចំពោះ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ក្នុង​តម្រូវការ​ការ​ដល់​អតិ​ថិ​ជន ដែល ចូលចិត្ត​ថតរូប ឬ​វីដេអូ ជាមួយ Camera ដ៏​អស្ចារ្យ​ជាពិសេស​។ Nokia 5.3 បាន​បំពាក់​មកជា​មួយ Camera ផ្នែក​ខាងក្រោយ​រហូតដល់​ទៅ ៤ គ្រាប់​។ ដោយ​លេន​មេ​រប​ស់វា មាន​ទំហំ 13 MP, f/1.8 ជា​លេន​មេ​, 5MP, 13mm (ultrawide) សម្រាប់​ថត​ប្លង់​ទូលាយ​, 2 MP សម្រាប់​ប្រភេទ Macro លេន​, និង​មួយ​គ្រាប់​ទៀត ២MP សម្រាប់​លេន Depth sensor, និង​អាច​ថត​វីដេអូ​ដល់​កម្រិត 1080p@ 30fps​។ រឹតតែ​ពិសេស​ទៀត​នោះ​កាមេរ៉ា​ដែល Nokia 5.3 បាន​បំពាក់​មក​ជាមួយនឹង​មុខងារ Night Mode ដែល​បំពាក់​មកជា​ស្រាប់ លើ​ទូរ​សព្ទ​មួយ​នេះ សម្រាប់​ផ្ដិត​យក​រូបភាព​នៅ​ទីកន្លែង​មិនសូវមាន​ពន្លឺ ពិតជា​បានល្អ​មែនទែន​។ ចំណែកឯ Camera ខាងមុខ មាន​ទំហំ 8 MP, f/2.0 អាច​ថត​វីដេអូ​កម្រិត 1080p @30fps​។​
 
​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល Nokia 5.3 បាន​បំពាក់​ជាមួយ​អេក្រង់​ប្រភេទ IPS LCD ដែល​អាច​ផ្ដល់​រូបភាព​ដល់​ទៅ 720 x 1600-pixel និង​មាន​កម្រិត​ដង់ស៊ីតេ 268 ppi​។ Nokia 5.3 មាន Ram 4GB ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 64GB រួមជាមួយ​ម​ទំហំ​ថ្ម​ដល់​ទៅ ៤០០០mAh និង​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android 10 ចេញពី​ប្រអប់​ស្រាប់ និង​ត្រៀម​អាចធ្វើ​បច្ចុប្បន្នភាព ទៅកាន់ Android 11 បាន​ផងដែរ​។  Nokia គឺជា​ទូរ​សព្ទ​ដៃ​ដែល​ធ្វើការ​បានល្អ ទៅលើ​ការការពារ​សុវត្ថិភាព ដោយ Nokia អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ធ្វើ​បច្ចុប្បន្នភាព​បានជា​រៀងរាល់ខែ​។​
 





​លោកអ្នក​អាច​រក​ជាវ​ទូរ​សព្ទ​ដៃ Nokia 5.3 បាន​តាម​បណ្ដា​ហាង​លក់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ទូទាំងប្រទេស​កម្ពុជា ហើយក៏​មាន​លក់​នៅតាម Smart shop BigPhone និង Bluetronic ដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com