ជាតិ
បុណ្យភ្ជុំបិណ្ឌ
បិណ្ឌ១៖ ពុទ្ធបរិស័ទនៅវត្តទួលទំពូងភាគច្រើន យល់ដឹងពីវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩
× ភ្នំពេញ៖ ទោះស្ថិតក្នុងកាលៈទេសៈកូវីដ-១៩ ក៏ដោយ តែនៅថ្ងៃកាន់បិណ្ឌមួយ ពុទ្ធបរិស័ទជាច្រើន បាននាំគ្នាយកបាយសម្ល នំ ចំណី និងសម្ភារផ្សេងៗ ទៅប្រគេនព្រះសង្ឃ នៅវត្តទួលទំពូង រាជធានីភ្នំពេញ និងបណ្តាទីអារ៉ាមផ្សេងទៀតនៅទូទាំងប្រទេស។ ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ នៅវត្តទួលទំពូងក៏បានរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាចែកជូនម៉ាសដល់ពុទ្ធបរិស័ទ និងមានបំពាក់នូវមាស៊ីនបាញ់អាល់កុលសម្លាប់មេរោគដោយស្វ័យប្រវត្តិនៅតាមច្រកចេញចូលផងដែរ។ ជាមួយគ្នានេះ ពុទ្ធបរិស័ទជាច្រើន ក៏បានយកចិត្តទុកដាក់លើសុខភាពអនាម័យដោយពាក់ម៉ាស់ និងមានជែលលាងដៃជាប់ខ្លួនផងដែរ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូពីទិដ្ឋភាពពលរដ្ឋយកចង្ហាន់ប្រគេនព្រះសង្ឃនៅវត្តទួលទំពូង ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com