ជាតិ
អ្នកជំនាញ ណែនាំ​កសិករ​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​ដំណក់ទឹក​លើ​ដំណាំ
04, Sep 2020 , 11:29 pm        
រូបភាព
រូបភាពពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
រូបភាពពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
ដោយ:
​ការប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​ដំណក់ទឹក​លើ​ដំណាំ ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយ​សម្រាប់​កសិករ ព្រោះ​វា​ជួយ​សន្សំសំចៃ​ច្រើន​។ នេះ​ជាការ​លើកឡើង​របស់លោក គង់ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន​សា​វប្បកម្ម និង​ដំណាំ​គួបផ្សំ នៃ​អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម ប្រាប់​សារព័ត៌មាន Thmeythmey25 ។

 
​ដោយ​សង្កេតឃើញថា អ្នក​ប្រើ​ប្រាប់​ប្រព័ន្ធ​នេះ​មាន​តិចតួច​នៅឡើយ អ្នកជំនាញ​រូបនេះ បាន​ណែនាំ​ឲ្យ​កសិករ គួរ​ងាក​មកប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​ដំណក់ទឹក​លើ​ដំណាំ​វិញ ព្រោះ​វា​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​កសិករ ដូចជា ជួយ​ការពារ ការ​សឹក​រិច​រិល​នៃ​ដី កាត់បន្ថយ​កត្តាចង្រៃ​នៃ​សត្វល្អិត ផ្សិត​លើ​ដំណាំ និង​កាត់បន្ថយ​ស្មៅ​។ 


 រូបភាពពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម

​លោក គង់ ពិសិដ្ឋ​រៀបរាប់​បន្ថែម​ប្រាប់​Thmeythmey25 ថា ៖«​វា​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម កាត់បន្ថយ​ការបាត់បង់​ជាតិ​ទឹក និង​ជី​ពី​ដំណាំ ជួយ​កាត់បន្ថយ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុងការ​ថែទាំ និង​ស្រោចស្រព​ដំណាំ និង​សន្សំសំចៃ​ទឹកបាន ៧០​ភាគរយ​»​។ 
 
​ទោះជា​យ៉ាងនេះ​ក្តី មុននឹង​ងាក​មកប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​លោក គង់ ពិសិដ្ឋ ក៏​ប្រាប់​កសិករ ឲ្យ​គិតគូរ​ពី​ដើមទុន​សម្រាប់​ចំណាយ​លើ​ការរៀបចំ​ប្រព័ន្ធ​នេះដែរ ដ្បិតតែ​វា​នឹងត្រូវ​ការ​ទុន​ច្រើន ទៅតាម​ទំហំ​ដី​ដាំ​ដំណាំ​។​
 
​សូមជម្រាបថា ដើម្បី​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​តំណក់ទឹក​លើ​ដំណាំ​នេះ កសិករ​ត្រូវមាន​ឧបករណ៍​មួយចំនួន​ដូចជា ម៉ូ​ទ័​រ​៖​សម្រាប់​បូ​ប​ទឹក​ពី​ប្រភព​ណាមួយ​ដោយ​ផ្ដល់នូវ​សំពាធ​ត្រឹមត្រូវ សម្រាប់​នាំចូល​ក្នុង​ប្រព័ន្ធ​ទុយោ​។ វ៉ាល់​៖​ជា​អ្នកបញ្ជា​ឲ្យ​ប្រព័ន្ធ​ទាំងមូល​ឈប់ ឬ​ដំណើរការ​។ ហ្វី​ថើ​៖​ជួយ​សម្អាត​ទឹក ហើយ​ប្រភេទ​ហ្វី​ថើ​សំណាញ់​ជួយ​ច្រោះ​ខ្សាច់ និង​ចម្រាញ់​ធាតុ​ខ​និ​ច មួយចំនួន​ចេញពី​ទឹក​។ ធុង​ជី​៖ វាស់​កម្រិត​ជី ចូលក្នុង​ទឹក អំឡុងពេល​ស្រោចស្រព និង​Plastic Connector៖ ប្រើប្រាស់​សម្រាប់​ភ្ជាប់​ទុយោ​លើ​រង ភ្ជាប់​ទៅនឹង​ទុយោ​ពី​ម៉ូ​ទ័​រ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com