អត្ថបទពាណិជ្ជកម្ម
ច្រវាក់​ផលិតកម្ម​ដំឡើង​ដ្រូ​ន​របស់​ក្រុមហ៊ុន​ដ្រូ​ន​ខ្មែរ​តិច​ណូ​ឡូ​ជី​
09, Sep 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ដ្រូ​ន​កសិកម្ម បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​វិស័យ​កសិកម្ម ដែល​ជួយ​កាត់បន្ថយ​ការលំបាក​របស់​ប្រជាកសិករ​ខ្មែរ​។ ក្រុមហ៊ុន​ដ្រូ​ន​ខ្មែរ​តិច​ណូ​ឡូ​ជី ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​ទុក្ខលំបាក​របស់​កសិករ តាមរយៈ​ការប្រើប្រាស់​ដ្រូ​ន​កសិកម្ម​។ ថ្ងៃនេះ ក្រុមហ៊ុន​ដ្រូ​ន​ខ្មែរ​តិច​ណូ​ឡូ​ជី សូម​បង្ហាញជូន​នូវ​ច្រវាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន ក្នុងការ​ដំឡើង​ដ្រូ​ន​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​។ 

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖ 

 
​ដ្រូ​ន​កសិកម្ម ដែល​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ប្រជាកសិករ អាច​ប្រើ​សម្រាប់​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ជី លើ​ដំណាំ​ច្រើន​ប្រភេទ​។ លោក ឡេង សុខលី ប្រធាន​ក្រុមហ៊ុន​ដ្រូ​ន​ខ្មែរ​តិច​ណូ​ឡូ​ជី លើកឡើងថា ដ្រូ​ន​កសិកម្ម​នេះ ធ្វើ​ឲ្យ​ចំណេញ​ពេលវេលា ថវិកា និង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​កសិករ​។​
 
​ក្រុមហ៊ុន​ដ្រូ​ន​ខ្មែរ​តិច​ណូ​ឡូ​ជី មាន​គ្រឿងបន្លាស់​គ្រប់គ្រាន់​ក្នុងការ​ជួសជុល និង​ផ្លាស់ប្ដូរ​ជូន​អតិថិជន ដែល​ទិញ​ដ្រូ​ន​កសិកម្ម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ដ្រូ​ន​ខ្មែរ​តិច​ណូ​ឡូ​ជី ក៏មាន​ក្រុមការងារ​ឆ្លើយតប​រាល់​ចម្ងល់​របស់​អតិថិជន និង​មានការ​បង្រៀន​ដល់​អតិថិជន​ដែល​ទិញ​ដ្រូ​ន​ទៅប្រើ​ប្រាស់​។ សម្រាប់​ដ្រូ​ន​កសិកម្ម​នេះ អ្នក​មិនចេះ​ភាសា​អង់គ្លេស​ក៏​អាច​ប្រើប្រាស់​បាន​ផងដែរ​។ 
 
​ក្រុមហ៊ុន​ដ្រូ​ន​ខ្មែរ​តិច​ណូ​ឡូ​ជី មាន​លក់​ដ្រូ​ន​កសិកម្ម សម្ភារ​សម្រាប់​ដ្រូ​ន​កសិកម្ម ជួសជុល​ដ្រូ​ន​កសិកម្ម និង​មាន​បង់​រំលស់​ក្នុងតម្លៃ​សមរម្យ ដោយ​គ្រាន់តែ​បង់ ៣០​ភាគរយ​មុន​តែប៉ុណ្ណោះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ  ០១២ ៤៤៥ ៤៥៦ / ០៧០ ៨៨៨៨ ៧១ / ០៧១ ២២២ ៧៧ ៧៥៕
 




















 

Tag:
 ដ្រូ​ន​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com