ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! មូលហេតុ​ដែល​អ្នក​គួរ​ញ៊ាំ “​ស្វាយ​” ទាំង​សំបក​
05, Oct 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ផ្លែស្វាយ ប៉ុន្តែ​ជា​ញឹកញយ​តែង​ចិត​សំបក​ចេញ​។ ថា​តើ​អ្នកដឹង​ទេ​ថា​សំបក​ស្វាយ​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អៗ​ចំពោះ​សុខភាព​? ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ញ៊ាំ​ស្វាយ​ទាំង​សំបក ៖

 
១. វា​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​សំបក​ស្វាយ​មាន​ផ្ទុក​សមាសធាតុ​សំខាន់ៗ​មួយចំនួន​រួមបញ្ចូល​ទាំង​វីតាមីន C និង​ជាតិ​ស​សៃ​ដែល​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។​
 
២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​សំបក​ស្វាយ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​គួរឱ្យកត់សម្គាល់​។​
 
៣. មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​
 
​ក្រៅពី​ជំងឺមហារីក​ហើយ​នោះ​ការ​ទទួលទាន​ផ្លែស្វាយ​ទាំង​សំបក​ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​ទឹកនោមផ្អែម​បាន​ផងដែរ​តាមរយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​។​
 
៤. ល្អ​សម្រាប់​ភ្នែក​
 
​មួយ​ក្នុងចំណោម​សារធាតុចិញ្ចឹម​ជាច្រើន​ផ្សេងទៀត​ដែល​សំបក​ផ្លែស្វាយ​មាន​ផ្ទុក គឺ​វីតាមីន A​។ វីតាមីន​នេះ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ការពារ​រ៉េ​ទីន​ភ្នែក​។​
 
៥. ទប់ស្កាត់​បញ្ហា​ទល់លាមក​
 
​នេះ​ក៏​ព្រោះតែ​សំបក​ផ្លែស្វាយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com