ពីនេះ ពីនោះ
កាក់កប៖ កាក់គ្រប់ដំណប កបគ្រប់ដំណាក់
× កាក់កប សំដៅលើការរកស៊ី មិនដែលមានបង់ខាត (រកស៊ីកាក់កប)។
បរិវារស័ព្ទ «កាក់» អាចគន្លាស់បានពាក្យ «កាក់គ្រប់ដំណប» គឺ «កបគ្រប់ដំណាក់» ពោលគឺការរកស៊ីនោះ បានប្រកបគ្រប់ពេលវេលា។
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត «ប្រកាក់» ក៏ជាពាក្យជាបរិវារប្រើផ្សំពាក្យ «ប្រកប» ផងដែរ។
«ប្រកាក់ប្រកប» ឬ «កាក់កប» គឺបានកបដោយលទ្ធផលសមតាមបំណង : នាង, ឯងខំលក់ដូរទៅ ក្រែងនឹងបានប្រកាក់ប្រកបដោយធនធានគ្រប់គ្រាន់ឡើង។
ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២
© រក្សាសិទ្ធិដោយ thmeythmey.com