ពីនេះ ពីនោះ
«​កំពីងពួយ​ទឹក​»​ជា​ឱសថ​ព្យាបាល​ជំងឺ​បាន​ដល់​ទៅ​៦​មុខ​
04, Oct 2020 , 10:29 pm        
រូបភាព
«​កំពីងពួយ​ទឹក​» ជា​រុក្ខជាតិ​ប្រភេទ​ស្មៅ ដុះ​នៅក្នុង​ត្រពាំង ស្ទឹង ឬ​ស្រែ និង​មាន​ផ្កា​នៅ​ខែមិថុនា ដល់​ខែសីហា​។ សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា បាន​លម្អិត​ថា ផ្នែក​ទាំងមូល​នៃ​រុក្ខជាតិ​នេះ ជា ថ្នាំ​ព្យាបាល ក្អក គ្រុនក្ដៅ ផ្ដាសាយ កញ្ជ្រឹល​ចេញ​មិន​អស់ នោម​តិច និង​រលាក​ប្លោកនោម​។​



​កម្រិត​ប្រើប្រាស់ ផ្នែក​ទាំង​អស់នៃ​«​កំពីងពួយ​ទឹក​»​ប្រមូល​ផល​ពី​ខែឧសភា ដល់​ខែកញ្ញា កាត់​ឫស​ចេញ លាង​ឱ្យ​ស្អាត​ហាលថ្ងៃ​ឱ្យ​ស្ងួត ប្រើ​ចំនួន ១៥-៣០ ក្រាម​ដាំទឹក​ផឹក​៕
 
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​
 

Tag:
 កំពីងពួយ​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com