ជាតិ
ព្រះមហាក្សត្រ
សម្តេច ហ៊ុន សែន សូមព្រះរាជទានទោស និងអភ័យទោសចំពោះការពាក់វែនតាខ្មៅពេលថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ
06, Oct 2020 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៦ ខែតុលា នេះ បានទទួលស្គាល់កំហុសអចេតនារបស់ខ្លួន ដោយបានពាក់វែនតាខ្មៅ ក្នុងពេលដង្ហែព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងព្រះរាជដំណើរទៅពិនិត្យព្រះរាជសុខភាពនៅក្រុងប៉េកាំង ប្រទេសចិន។



«ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ»។ នេះជាសំណេរនៅលើហ្វេសប៊ុករបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នារយៈពេលជាងកន្លះម៉ោង បន្ទាប់ពីព្រះរាជដំណើរចាកចេញទៅកាន់ក្រុងប៉េកាំងរបស់ព្រះអង្គទាំងទ្វេ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា នេះមិនមែនជាទម្លាប់ខាងពិធីការរបស់សម្តេចឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៍មិនបានដូរវែនតាសជំនួសវិញ៕

អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com