ពីនេះ ពីនោះ
សុខភាព
តើ​ផ្លែឈើ​អ្វីដែល​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​?
21, Oct 2020 , 6:59 pm        
រូបភាព
​នៅក្នុង​ផ្លែឈើ​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​មនុស្ស​ទូទៅ និង​ស្ត្រី​មាន​ផ្ទៃពោះ​ណាស់ ប៉ុន្តែ​អ្នក​ត្រូវតែ​ចេះ​ជ្រើសរើស​ផ្លែឈើ​មួយចំនួន​មក​បរិភោគ​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ ព្រោះ​ក្រោយ​ពេលដែល​អ្នក​ពិសារ​រួច វា​ល្អ​ចំពោះ​សុខភាព​អ្នក និង​កូន​ខ្លាំងណាស់​។ ដូចនេះ​តើ​មាន​ផ្លែឈើ​អ្វីខ្លះ​ដែល​ល្អ​ចំពោះ​សុខភាព​កូន​អ្នក​ទៅ​?

 
​ផ្លែ​ប៉ោម​
 
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ ហើយ​អ្នកមាន​អាកា​រៈ​រាគរូស ទល់លាមក ឬ​បរិភោគ​អាហារ​មិនបាន អ្នក​អាច​បរិភោគ​ផ្លែ​ប៉ោម​បាន នោះ​វា​នឹង​ជួយ​អ្នកដោះស្រាយ​បញ្ហា​ទាំងនោះ ព្រោះ​នៅក្នុង​ផ្លែ​ប៉ោម​មាន​វីតាមីន​ជាច្រើន​ប្រភេទ ជាងនេះទៅទៀត បើ​អ្នក​តែងតែ​ក្អួត អ្នក​ក៏​អាច​បរិភោគ​ផ្លែ​ប៉ោម​បានដែរ នោះ​អ្នកនឹង​អាចមាន​អារម្មណ៍​ធូរ ហើយ​មិនសូវ​ក្អួត ដោយ​សាត​តែ​ផ្លែ​ប៉ោម​អាចជួយ​ក្រពះ និង​ពោះវៀន​អ្នក​ឲ្យ​ដំណើរការ​បានល្អ​។​
 
​ផ្លែ​គី​វី​
 
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ បើ​អ្នក​បា​រម្ហ​ថា​នឹង​អាច​កើត​ស្នាម​អ៊ុច​ខ្មៅ​ផ្សេងៗ​លើ​មុខ អ្នក​អាច​បរិ​ភោគគី​វី​បាន ព្រោះ​វា​មាន​វីតាមីន​C​ដែល​អាចធ្វើ​ឲ្យ​ស្នាម​ទាំងនេះ​មិនអាច​កើតមាន​លើ​មុខ​អ្នក ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ​អ្នកមាន​សម្រស់​ស្អាត​ទៀតផង ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែលមាន​ក្រពះ​មិន​ស្រួល អ្នក​មិនគួរ​បរិភោគ​ផ្លែ​គី​វី​នេះ​ទេ​។​
 
​ទំពាំងបាយជូរ​
 
​ប្រសិនបើ​នៅ​ដំណាក់កាល​មាន​ផ្ទៃពោះ ហើយ​សំពាធ​ឈាម​អ្នកទាប ឬ​ខ្វះ​ឈាម អ្នក​អាច​បរិភោគ​ទំពាំងបាយជូរ​ឲ្យ​បាន​ច្រើន ព្រោះ​នៅក្នុង​ទំពាំងបាយជូរ​មាន​សារធាតុ​ជាច្រើន​ដូចជា ដែក និង​កាលស្យូម ដែល​អាច​ប៉ូវ​ឈាម​អ្នក​បាន ហើយ​ទំពាំងបាយជូរ​ថែមទាំង​អាចធ្វើ​ឲ្យ​កូន​អ្នក​លូតលាស់​បានល្អ​ទៀតផង​។​
 
​ក្រូច​
 
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​អាច​បរិភោគ​ក្រូច​បាន ព្រោះ​វា​អាច​ការពារ​ទារក​ក្នុង​ពោះ​ឲ្យ​មាន​សុខភាព​ល្អ ធ្វើ​ឲ្យ​កូន​លូតលាស់​លឿន ការពារ​អ្នក​មិន​ឲ្យ​មាន​ជំងឺលើសឈាម ជាងនេះទៅទៀត វា​អាច​ការពារ​អ្នក​មិន​ឲ្យ​កើតមុន​ខែ​ទៀតផង​។​
 
​ក្រូចឃ្វិច​
 
​អ្នក​អាច​បរិភោគ​ក្រូចឃ្វិច​បាន​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ នោះ​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ ហើយ​មិនមាន​ជំងឺ​ផ្សេងៗ​កើត​លើ​ខ្លួន​អ្នក​ឡើយ ព្រោះ​នៅក្នុង​ក្រូច​មាន​វីតាមីន​ជាច្រើន និង​សារធាតុ​ជាច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​ណាស់​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com