អន្តរជាតិ
ទីភ្នាក់ងារ NASA និង​ក្រុមហ៊ុន SpaceX បញ្ជូន​អវកាសយានិក​៤​រូប​ទៅ​ស្ថានីយ​អវកាស​អន្តរជាតិ​
17, Nov 2020 , 7:59 pm        
រូបភាព
​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX ដែល​ដឹក​អវកាសយានិក ៤ នាក់​ត្រូវបាន​បញ្ជូន​ចេញពី​មជ្ឈមណ្ឌល​អវកាស​នៅ​ក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX ដែល​ដឹក​អវកាសយានិក ៤ នាក់​ត្រូវបាន​បញ្ជូន​ចេញពី​មជ្ឈមណ្ឌល​អវកាស​នៅ​ក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
ដោយ: VOA
​អវកាសយានិក​ចំនួន​៤​រូប កំពុងធ្វើដំណើរ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ ក្រោយ​ការបាញ់​បង្ហោះ​ដោយ​ជោគជ័យ​នូវ​យានអវកាស SpaceX Crew Dragon​។​

 
​ក្រុម​អវកាសយានិក​៣​រូប​របស់​សហរដ្ឋអាមេរិក និង​មួយរូប​របស់​ប្រទេស​ជប៉ុន កំពុង​បំពេញបេសកកម្ម​ផ្លាស់​វេន​របស់​ទីភ្នាក់ងារ​អវកាស NASA ដោយ​ប្រើប្រាស់​យានអវកាស​រប​ស់​ក្រុមហ៊ុន​ឯកជន​ជា​លើកដំបូង​។​
 
​ពួកគេ​គ្រោង​នឹង​ទៅដល់​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​យប់​ថ្ងៃ​ចន្ទ ដោយ​ធ្វើការ​នៅ​ទីនោះ​រួមជាមួយ​ក្រុម​អវកាសយានិក​រុស្ស៊ី​២​រូប និង​អាមេរិក​មួយរូប​ផងដែរ ដែល​បាន​ទៅដល់​ទីនោះ​កាលពី​ខែ​មុន ពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។​
 
​មេបញ្ជាការ​បេសកកម្ម​លោក Mike Hopkins បាន​និយាយ​មុនពេល​បាញ់​បង្ហោះ​យានអវកាស​ថា​៖ «​ដោយ​ធ្វើការ​រួមគ្នា​ក្នុងពេល​វេលា​ដ៏​លំបាក​មួយ​នេះ អ្នក​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រទេស​និង​ពិភពលោក ក៏ដូចជា​កិត្តិនាម​នៃ​យានអវកាស Resilience ដ៏​អស្ចារ្យ​នេះ​។​
 
​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន (Mike Pence) បានធ្វើ​ដំណើរ​ទៅ​រដ្ឋ Florida ដើម្បី​ចូលរួម​ជាមួយ​ប្រធាន​ទីភ្នាក់ងារ NASA លោក Jim Bridenstine ដើម្បី​ទស្សនា​ការបាញ់​បង្ហោះ​យានអវកាស​កាលពី​ថ្ងៃអាទិត្យ​នោះ​។​
 
​លោក ផេ​ន និយាយ​ក្នុងពេល​អបអរ​ដល់​ក្រុមការងារ​បាញ់​បង្ហោះ​យានអវកាស SpaceX ថា លោក​ប្រឹង​អត់​ដង្ហើម​រហូតដល់​យានអវកាស​នោះ​ត្រូវ​បាញ់​បង្ហោះ​ឡើង​។​
 
​ក្នុងអំឡុង​បេសកកម្ម​ជាច្រើន​ខែ នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ​នោះ ក្រុម​អ្នក​អវកាស​រំពឹងថា​នឹងធ្វើ​ការពិសោធន៍​ជាច្រើន ក៏ដូចជា​ជួយ​ទីភ្នាក់ងារ NASA រៀបចំ​សម្រាប់​បេសកកម្ម​ទៅ​ព្រះ​ច័ន្ទ និង​ភព​ព្រះ​អង្គារ​ទៅ​ពេលអនាគត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com