COVID-19
ជាតិ
ប្រឡងឌីប្លូមដំណើរការធម្មតានៅថ្ងៃនេះ ដោយអនុវត្តតាមគោលការណ៍អនាម័យ
30, Nov 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ ទៅតាមការគ្រោងទុករបស់ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ នៅកម្ពុជា។



នៅឆ្នាំនេះ បេក្ខជនប្រឡងឌីប្លូម មាន សរុបចំនួន១៥៨៧១៧នាក់ ស្រី៨៥១៣១នាក់ និងមានមណ្ឌលប្រឡង ចំនួន១៧២៩ ចែកជា៧១៤១បន្ទប់ ដោយមានការថយចុះជាងឆ្នាំមុន។



កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងអប់រំ ក៏បានចេញសេចក្តីប្រកាសពីការបញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ របស់គ្រឹះស្ថានសិក្សាសាធារណៈ លើកលែងតែសិស្សថ្នាក់ទី៨ និងទី១២ ដែលត្រូវប្រឡងសញ្ញាបត្រ។ រីឯគ្រឹះស្ថានសិក្សាឯកជនវិញ ត្រូវបិទរយៈពេល២សប្តាហ៍ ហើយប្តូរទៅរៀនអនឡាញ លើកលែងសិស្សថ្នាក់ទី១២ ដែលត្រូវបន្តរៀននៅសាលា។

ការសម្រេចរបស់លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន គឺក្នុងគោលបំណងការពារការឆ្លងរាលដាលកូវីដ-១៩ក្នុងសហគមន៍ ក្រោយករណីស្ត្រីម្នាក់ឆ្លងមិនដឹងប្រភព និងបន្តទៅសមាជិកផ្សេងទៀតក្នុងគ្រួសាររបស់គាត់៕






ថតដោយ អ៊ីសា រ៉ហានី ពីសៀមរាប

Tag:
 អប់រំ
  ឌីប្លូម
© រក្សាសិទ្ធិដោយ thmeythmey.com