ជាតិ
​អាកាសធាតុ​ត្រជាក់​នៅ​អូរ​សោម ទាក់ទាញ​ទេសចរ និង​អំណោយផល​ដល់​កសិកម្ម​
01, Dec 2020 , 11:58 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ពោធិ៍សាត់​៖ តំបន់​អូរ​សោម ជា​តំបន់​ដ៏​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ដែល​សម្បូរ​ទៅដោយ​ព្រៃព្រឹក្សា​ស្រស់ត្រកាល គួរ​ជាទី​កត់សម្គាល់​ដោយសារតែ​អាកាសធាតុ​ត្រជាក់​ហាក់​អំណោយផល​ដល់​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត ជាពិសេស​ទៅទៀត​នោះ​គឺ​អនុញ្ញាត​ដល់​ការដាំដុះ​ផលិតផល​កសិកម្ម​រប​ស់​ប្រជាពលរដ្ឋ ការចិញ្ចឹម​សត្វ និង​ការ​រស់នៅក្នុង​តំបន់​មួយ​នេះ​។

 
​លោក សំ ឃីម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ ផ្ដល់​បទ​សម្ភាស​ប្រាប់​សារព័ត៌មាន Thmey Thmey 25 យ៉ាង​ដូច្នេះ​ថា​៖ « អាកាសធាតុ​ត្រជាក់​ក្នុង​អូរ​សោម​មិន​ចេញ​ភូមិភាគ​ឦសាន​នោះទេ​។ អូរ​សោម​មាន​សក្ដានុពល​វិស័យ​ទេសចរណ៍ ដោយសារ​ព្រៃព្រឹក្សា ភ្នំ ជាដើម​។ លោក សំ ឃីម បាន​បន្ត​ដូច្នេះ​ថា ក្រៅពី​ភ្ញៀវ​មកលេង​កម្សាន្ត ពួគគាត់​ក៏បាន​ភ្លក់​មុខម្ហូប​ពី​ក្រវាញ់ ក៏ដូចជា​របាំ​បេះ​ក្រវាញ់​របស់​ជនជាតិដើម​ភាគតិច​ផងដែរ​។​
 
​មិន​ខុសពី លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​។ លោក នួន លីម ជាម​គ្គុ​ទេស​ក៏​ទេសចរណ៍​មួយរូប​ក្នុង​តំបន់​អូរ​សោម​បានបញ្ជាក់​ដូច្នេះ​ថា «​អាកាសធាតុ​ត្រជាក់​នេះ​អំណោយផល​ដល់​ភ្ញៀវទេសចរ​មកកាន់​តំបន់​នេះ ហើយក៏​អំណោយផល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ការដាំដុះ​ដំណាំ​កសិកម្ម និង​ចិ​ញ្ចិ​ម​សត្វ​។ កន្លងមក​តំបន់​អូរ​សោម​ទទួលបាន​ការកោតសរសើ​រ​ច្រើន​ពី​ភ្ញៀវ​ដែល​មក​ដើរ​កម្សាន្ត​នៅក្នុង​តំបន់​នេះ​»​។​
 
​ដើម្បី​ជាក់​កាន់តែច្បាស់ សូម​អញ្ជើញ លោក អ្នកនាង ទស្សនា​នូវ​បទសម្ភាសន៍​រវាង កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ លោក នួន លីម ជា​មគ្គុទេសក៍​ទេសចរណ៍​ក្នុង​តំបន់​អូរ​សោម និង លោក សំ ឃីម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ ដូចតទៅ​នេះ​៖ 
 
 

Tag:
 អូរ​សោម​
  ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com