ជាតិ
កម្ពុជា នឹងរង​ជ្រលង​សម្ពោធ​ខ្ពស់​ពី​ប្រទេស​ចិន មួយ​សប្ដាហ៍
09, Dec 2020 , 7:59 am        
រូបភាព
​ដោយ​៖ ប៉ូ សុភា  

​កម្ពុជា នឹងរង​ជ្រលង​សម្ពោធ​ខ្ពស់​ពី​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​ខ្យល់​មូស​សុង​ឦសាន​បក់​ខ្សោយ​មកលើ កម្ពុជា ចាប់ពី​ថ្ងៃទី​៩ ដល់ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្តីជូនដំនឹងរបស់ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​៨ ធ្នូ​។​



​ជ្រលង​សម្ពោធ​ខ្ពស់​ពី​ប្រទេស​ចិន នឹងធ្វើ​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ផ្តើម​ប្រែប្រួល​។ បើតាម​ក្រសួង​ធនធាន​ទឺ​ក បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល នឹងមាន​សីតុណ្ហភាព​អប្បបរមា ចាប់ពី ២២ ដល់ ២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា ចាប់ពី​២៨ ដល់ ៣២​អស្សា​សេ​។ រីឯ​បណ្ដា​ខេត្ត​ជាប់​ខេត្ត ជាប់​ជួរ​ភ្នំ​ដង​វែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី ២០ ដល់​២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ចាប់ពី​២៨ ដល់​៣០​អង្សា​សេ​។ ចំណែកឯ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា​ចាប់ពី ២៤​ដល់ ២៦​អង្សា​សេ និងសីតុណ្ហភាព​អតិបរមា​ចាប់ពី​២៨ ដល់ ៣០​អង្សា​សេ​។​
 
​បើតាម​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃទី​១១​ ដល់ទី​១៥​ខែធ្នូ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល ​ពី​កម្រិត​សម្ពោធ​ទាប​ខ្សោយ​វិញ៕ 
 
 

Tag:
 សម្ពោធ​
  ខ្ពស់​
  អាកាសធាតុ​
  កម្ពុជា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com