COVID-19
ជាតិ
រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ២​នាក់​ទៀត ដែល​មកពី​ហ្ស៊​កដា​នី និង​ម៉ាលី
13, Dec 2020 , 7:52 am        
រូបភាព
ដោយ:
​​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​១៣ ខែធ្នូ បានប្រកាស​ពី​ករណី​វិជ្ជមាន​កូ​វីដ​-១៩ លើ​បុរស​២​នាក់ ដែល​ទើប​មកពី​ប្រទេស​ហ្ស៊​កដា​នី និង​ម៉ាលី​។  ករណីនេះ​នាំ​ឲ្យ​កម្ពុជា មាន​អ្នក​ឆ្លង​សរុប​៣៥៩​នាក់ និង​សះស្បើយ​៣០៧​នាក់​។​

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បុរស​ជនជាតិ​ហ្ស៊​កដា​នី មាន​អាយុ​៤៧​ឆ្នាំ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្ស៊​កដា​នី ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែធ្នូ​។ ចំណែក​បុរស​ខ្មែរ​អាយុ​៣២​ឆ្នាំ​ម្នាក់ទៀត ទើបតែ​មក ពី​ប្រទេស​ម៉ាលី ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែធ្នូ​។ 
 
​អ្នកធ្វើដំណើរ​រួមជាមួយ​នឹង​បុរស​ទាំងពីរ​នាក់​ខាងលើនេះ​មាន​ចំនួន​១៣៨​នាក់ បានធ្វើ​តេស្ត​ដោយ​លទ្ធផល​គឺ​អវិជ្ជមាន​។ ប៉ុន្តែ​ពួកគេ​នឹង​បន្តធ្វើ​ច​តា្ត​ឡី​ស័ក និង​គោរព​ទៅតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ 
 
​បើតាម​ក្រសួងសុខាភិបាល បច្ចុប្បន្ន​បុរស​ទាំងពីរ​នាក់​នេះ ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរបេង និង​ហង់​សិន​។​ ដោយឡែកនៅថ្ងៃនេះដែរ មិនមានករណីអ្នកជាសះស្បើយនោះទេ។ 
 
​ចំពោះ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ដែល​បានធ្វើ​តេស្ត​លើក​ទី​៣​កាលពី​ថ្ងៃទី​១២ ខែធ្នូ បាន​បង្ហាញថា អវិជ្ជមាន​កូ​វីដ​-១៩​។ ក្នុងចំណោម​នោះ​គឺមាន​តែ​៤០​នាក់​ទេ​ដែល​ឆ្លង​កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com