ជាតិ
សេដ្ឋកិច្ច
អ្នកស្រី ហួយ ភក្តី កាក់កប​នឹង​ការលក់​អាហារ​ពេលព្រឹក នៅ​តំបន់​ទេសចរណ៍​អូរ​សោម​
13, Dec 2020 , 10:08 am        
រូបភាព
ដោយ:
​ពោធិ៍សាត់​៖ អ្នកស្រី ហួយ ភក្ដី បាន​ផ្លាស់ប្ដូរ​ពី​ការលក់​ចាប់ហួយ មក​លក់​អាហារ​ពេលព្រឹក​វិញ​ព្រោះ អាច​រកចំណូលបាន​ច្រើនជាង ។ បើតាម​អ្នកស្រី ហួយ ភក្ដី ការលក់​អាហារ​ពេលព្រឹក អាច​ឲ្យ​អ្នកស្រី​រកចំណូលបាន​ប្រមាណ ១០​ម៉ឺន​រៀល​ជា​រៀងរាល់ថ្ងៃ​។ ទោះ​ថវិកា​នេះ មិនអាច​ផ្គត់ផ្គង់​គ្រួសារ​ទាំងមូល​បាន តែ​ជា​ផ្នែក​មួយ​អាច​សម្រួល​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​អ្នកនាង​ទស្សនា​បទ​សម្ភាស រវាង​កញ្ញា ជឿន ស្រី​ណ​យ អ្នកសារព័ត៌មាន​ThmeyThmey25 និង​អ្នកស្រី ហួយ ភក្ដី អ្នកលក់​អាហារ​ពេលព្រឹក​នៅ​អូរ​សោម​ដូចតទៅ​៖ 
 
​អ្នកស្រី ហួយ ភក្ដី បាន​ចាប់រ​បរជា​អ្នកលក់​អាហារ​ពេលព្រឹក រយៈពេល​ជិត​១​ឆ្នាំ​ហើយ នៅ​សហគមន៍​អេកូ​ទេសចរណ៍​អូរ​សោម ដែល​ស្ថិតនៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ជំនួស​ឲ្យ​ការលក់​ចាប់ហួយ​ដែល​មិន​កាក់កប​។ នំ​បញ្ចុក​សម្ល​ខ្មែរ និង​សម្លការី បាញ់ឆែវ និង​គុយទាវ​ឆា ជា​មុខ​ចំណី​ប្រចាំថ្ងៃ ដែល​អ្នកស្រី ភក្តី​។ 
 
​អតិថិជន​របស់​អ្នកស្រី​ភក្តី គឺ​ភាគច្រើន​ជា​ប្រជាជន​ក្នុង​ឃុំ​អូរ​សោម ហើយ​ក៏មាន​ភ្ញៀវទេសចរ ចូល​ពិសា​ជារឿយៗ​ដែរ​។ នេះ​បើតាម​ស្ត្រី​រូបនេះ មុននឹង​បន្ត​ប្រាប់ Thmeythmey25 ថា ក្នុង​មួយថ្ងៃ គាត់​អាច​លក់​ចំណីអាហារ​ទាំងនោះ បាន​ប្រាក់​ប្រមាណ​១០​ម៉ឺន​រៀល​។ ដែលជា​ចំណូល​គួរសម​សម្រាប់​អ្នកស្រី មិន​ដូច​ការលក់​ចាប់ហួយ​ពីមុន​នោះទេ​។ អ្នកស្រី ហួយ ភក្តី​បន្ត​ដូច្នេះ​៖«​លក់​អាហារ​ពេលព្រឹក​អាច​រកចំណូលបាន​ច្រើនជាង ចាប់ហួយ ក្នុង​មួយថ្ងៃ​អាច​លក់បាន​ប្រហែល ៣០​ម៉ឺន ហើយ​សល់​ប្រាក់ចំណេញ ប្រហែល​ជិត ១០​ម៉ឺន​ដែរ ។ ថវិកា​នេះ​មិនអាច​ផ្គត់ផ្គង់​គ្រួសារ​ទាំងស្រុង​ទេ គឺ​នៅ​ខ្វះ​បន្តិចបន្តួច​ទៀត​»​។​
 
​បើតាម​អ្នកស្រី ភក្តី ចំណូល​ពី​ការលក់​អាហារ​ពេលព្រឹក​នេះ អាច​ឲ្យ​អ្នកស្រី ជួយ​សម្រាល​បន្ទុកគ្រួសា​របា​ន​មួយផ្នែក​ដែរ​។ ស្ត្រី​មេផ្ទះ​រូបនេះ អះ​ងាង​ថា​នឹង​ពង្រីក​ការលក់​អាហារ ទាំង​ពេលព្រឹក ពេល​ថ្ងៃ និង​អាហារ ពេល​ល្ងាច​បន្ថែមទៀត ដើម្បី​បង្កើន​ប្រាក់ចំណូល​ស្រី នៅពេលដែល​ផ្លូវ​ធ្វើដំណើរ​ទៅ​អូរ​សោម​ងាយស្រួល​៕

Tag:
 ហួយ ភក្ដី​
  អាហារ​
  ពោធិ៍សាត់​
  SME
© រក្សាសិទ្ធិដោយ thmeythmey.com