COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Everton និង Man City ត្រូវផ្អាកភ្លាមៗក្រោយកីឡាករ៣រូបឆ្លង COVID-19
× ការប្រកួតពានរង្វាន់ Premier League រវាង Everton និង Manchester City នៅយប់ថ្ងៃទី២៨ ខែធ្នូត្រូវបានផ្អាក ដោយសារតែមានសមាជិកក្រុមឆ្លង COVID-19 ច្រើននាក់។
ការពន្យារពេលនេះ កើតឡើងរយៈពេល៤ម៉ោងមុនការប្រកួតចាប់ផ្តើម បន្ទាប់ពីរកឃើញថាកូនក្រុមរបស់លោក Pep Guardiola ចំនួន៣រូបបានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺនេះ។
ក្លិប Man City បានបញ្ជាក់ថា ខ្សែការពារ Kyle Walker និងខ្សែប្រយុទ្ធ Gabriel Jesus រួមទាំងបុគ្គលិកពីររូបទៀតបានឆ្លង COVID-19 ក្រោយការធ្វើតេស្តរកមេរោគបន្ទាប់ពីថ្ងៃបុណ្យណូអែល។ ក្រោយដំណឹងនេះ ក្របខណ្ឌ Premier League បានជួបក្រុមប្រឹក្សាភិបាលរបស់ក្រុមទាំងពីរហើយក៏ព្រមព្រៀងគ្នាពន្យារពេលការប្រកួតនេះតែម្តង។
ទីលានហ្វឹកហាត់របស់ក្រុមមេឃខៀវ ក៏ត្រូវប្រកាសបិទទ្វារផងដែរនៅថ្ងៃទី២៨ ខែធ្នូ ដើម្បីបង្ការការឆ្លងរាតត្បាតលើសមាជិកក្រុមផ្សេងទៀត។
ជាមួយគ្នានេះដែរ ខ្សែការពារ Gabriel របស់ក្រុម Arsenal ក៏ធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19 ផងដេរ។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ អវត្តមានពេលកាំភ្លើងធំឈ្នះ Chelsea ៣-១ ហើយនឹងត្រូវអាក់ខានពីរប្រកួតទៀតនៅពេលប៉ះ Brighton និង West Brom ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសសប្តាហ៍នេះ៕
Tag:
Premier League
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com